ក្រោយជួបរឿងអាស្រូវ ត្រូវចេញពីសិល្បៈ Zheng Shuang និយាយពាក្យឡើងកម្សត់ - TrueID

ក្រោយជួបរឿងអាស្រូវ ត្រូវចេញពីសិល្បៈ Zheng Shuang និយាយពាក្យឡើងកម្សត់

September 6, 2021

ចិន៖ បើទោះបីជា អតីតតារាស្រី Zheng Shuang មិនអាចបន្តនៅក្នុងអាជីពសិល្បៈរបស់ខ្លួន ដោយសារតែផ្ទុះរឿងអាស្រូវកាលពីដើមឆ្នាំ ២០២១ នេះ តែនាងនៅតែត្រូវបានមនុស្សជាច្រើនតាមដាននិងចង់ដឹងពីរឿងរ៉ាវរបស់នាងនាពេលបច្ចុប្បន្ននេះ ខណៈដែលហ្វេនៗមួយចំនួនទៀតក៏បានសង្ឃឹមថា នាងនឹងអាចវិលត្រឡប់មកកាន់ពិភពសិល្បៈបានដូចមុន។ 

ដោយឡែក បន្ទាប់ពីតារាសម្តែងរូបនេះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអន្តរកម្ម នៅលើបណ្តាញសង្គម Weibo ដូច្នេះនាងបានប្តូរទៅប្រើប្រាស់ Instagram ដោយកាលពីថ្ងៃទី ៥ ខែកញ្ញា យោងតាមប្រភពមួយបានរាយការណ៍ថា គណនី Instagram របស់ Zheng Shuang បានចែករំលែករូបថតថ្មីមួយ ជាមួយនឹងសារសរសេរថា៖

បន្ទាប់ពីនោះ នាងក៏បានបន្តចែករំលែកទៀតថា សូម្បីតែអព្ភូតហេតុ ក៏ត្រូវរង់ចាំដែរ។ យ៉ាងណាមិញ តាមប្រភពដដែលនេះ ក៏បានបង្ហាញថា Zheng Shuang នៅតែសង្ឃឹមថា នាងនឹងអាចត្រលប់មកវិស័យសិល្បៈវិញ បើទោះបីជាដឹងថា ជាមួយនឹងស្ថានភាពគ្រប់គ្រងដ៏តឹងរឹងនាពេលបច្ចុប្បន្ននេះ បំណងប្រាថ្នាមួយនេះ វាពិតជាពិបាកនឹងក្លាយជាការពិត៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
Zheng Shuang
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...