ថៃ៖ មហាជនគ្រាប់គ្នាប្រាកដជាបានដឹងហើយថា Jak jaan នាងកំពុងតែជិតបានក្លាយជាកូនក្រមុំរបស់គេក្នុងពេលឆាប់ខាងមុខនេះ បន្ទាប់ពីនាងបានបង្ហាញនូវសំបុត្រអញ្ជើញភ្ញៀវយ៉ាងស្រស់ស្អាតចូលទៅក្នុងIG របស់នាង។
ក្នុងរយៈពេលថ្មីនេះ Jakjaan បានធ្វើឱ្យមហាជនគ្រប់គ្នា មានការ សោកស្តាយនូវថ្ងៃពិសេសរបស់នាងដែលបានរៀបចំគម្រោងចូលរោងការនៅថ្ងៃខាងមុខនេះ ប៉ុន្តែត្រូវបានផ្អាកនិងពន្យាពេលដោយសារតែមានបញ្ហាកូវីដ១៩ច្រើនពេកទើបបានធ្វើឱ្យមានការពន្យាពេលថ្ងៃដ៏ពិសេសមួយនេះ ។ការផ្អាកពិធីមង្គលការនេះគឺមិនបានកំណត់ថានិងប្រារព្ធធ្វើវិញនៅថ្ងៃណាឱ្យប្រាកដនោះទេហើយការផ្អាកមង្គលការនេះផងដែរ គឺមានការយល់ព្រមពីសំណាក់សាច់ញាតិទាំងសងខាងហើយ ។ក្នុងនោះ Jak jaan នាងក៏បានសុំអភ័យទោសចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញកាលពីថ្ងៃមុនឱ្យបានជ្រាបជាដំណឹងគ្រប់ៗគ្នា ៕
Join Us ៖ https://t.me/khmerload