អ្នកណាថារៀបការចាយលុយភរិយា! មកដឹងទំហំសាច់ប្រាក់ ស្វាមីបច្ចុប្បន្ន សាន់ឆាយ មិនចាញ់អ្នកមុន - TrueID

អ្នកណាថារៀបការចាយលុយភរិយា! មកដឹងទំហំសាច់ប្រាក់ ស្វាមីបច្ចុប្បន្ន សាន់ឆាយ មិនចាញ់អ្នកមុន

December 10, 2022

តៃវ៉ាន់់៖ ជីវិត​គូស្វាមី ភរិយា DJ Koo និងតារាស្រី Barbie Hsu នៅ​តៃវ៉ាន់ ត្រូវ​បាន​សារព័ត៌មាន​លើក​ឡើង​គ្រប់​ពេល​វេលា។ តារា​ចម្រៀង​ប្រុស​រូប​នេះ​រស់​នៅ​ក្នុង​ផ្ទះ​វីឡា​ប្រណិត​ទំហំ 720 ម៉ែត្រការ៉េ របស់ ភរិយានៅ​កណ្តាល​ក្រុង​តៃប៉ិតែម្តង។

តាម​ការ​ចោទ​ប្រកាន់​ពី​លោក Wang Xiaofei អតីត​ស្វាមី​ម្ចាស់ Meteor Garden ដ៏​ស្រស់​ស្អាតថាតារាប្រុសរូបនេះ មិន​បាន​ចំណាយ​ប្រាក់​មួយ​កាក់​ដើម្បី​មើល​ថែ​ប្រពន្ធ​កូន​ឡើយ ដែលនេះបានក្លាយជាប្រធានបទសារជាថ្មី ដោយ ធ្វើឱ្យ DJ Koo ត្រូវបានគេស្គាល់ថាជាសត្វបាឡាំងកាស សេដ្ឋកិច្ចពឹងផ្អែកលើប្រពន្ធទៅវិញ។

យ៉ាងណាមិញ យោងតាម QQ តារាប្រុសរូបនេះ មានទ្រព្យសម្បត្តិយ៉ាងច្រើនគួរឲ្យកត់សម្គាល់ជាមួយនឹង ប្រាក់ចំណូលបានមកពីសិល្បៈ និងអាជីវកម្មផ្សេងៗ តាមប្រភពមួយតារាចម្រៀងប្រុសកូរ៉េរូបនេះ រកចំណូលបានជាង ៤.៨ លានដុល្លារ បន្ទាប់ពីរៀបការបាន ៧ ខែជាមួយ Barbie Hsu

ក្នុងនោះ អាពាហ៍ពិពាហ៍​ជាមួយ​តារាស្រីល្បី​តៃវ៉ាន់​ដ៏​ស្រស់​ស្អាត​ជួយ​ឱ្យ​ឈ្មោះ DJ Koo មានប្រជាប្រិយភាពម្ដង​ទៀត និង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង។ ដោយឡែក​សម្រាប់​ទីផ្សារ​តៃវ៉ាន់ ប្រាក់​បៀវត្សរ៍​សម្រាប់​ការ​សម្តែង​ពាណិជ្ជកម្ម​មួយ​ ពី ១សែន ទៅ ២សែនដុល្លារអាមេរិក។

ក្រៅ​ពី​សកម្មភាព​សិល្បៈ Koo Jun Yup ក៏​ពង្រីក​មុខ​ជំនួញ​ផង​ដែរ ជាមួយនឹងការបង្កើតយីហោម៉ូដមួយ បើកហាងសាច់អាំងនៅប្រទេសកូរ៉េ ហើយគ្រប់គ្រងវាដោយខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំ ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ផលិតផលសិល្បៈនៅលើទីផ្សារពាណិជ្ជកម្ម NFT ក៏ជួយប្តីរបស់ សាន់ ឆាយ ចូលហោប៉ៅបានលុយយ៉ាងច្រើនផងដែរ។

ទៀតសោត គ្រួសាររបស់តារាប្រុសរូបនេះ បានរស់នៅក្នុងតំបន់ Hannam-dong ដែលមានទេសភាពនៃទន្លេ Han និងមានសុវត្ថិភាពខ្ពស់ ដែលជាអ្នកជិតខាងរបស់តារាកម្សាន្តកំពូល ៗ ជាច្រើនដូចជា Lee Young Ae Song Hye Kyo ក្នុងនោះធ្លាប់​បាន​រាយការណ៍​ថា អចលនទ្រព្យ​ជាង ៣០០ ម៉ែត្រការ៉េ​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ​មាន​តម្លៃ ៣ ពាន់​លាន​វ៉ុន (២,២ លាន​ដុល្លារ)។

យ៉ាងណាមិញ ក្រោយពីប្រមូល គិតត្រួសៗ​ របស់ តារាប្រុសរូបនេះ បានធ្វើឲ្យមហាជន ចំហរមាត់ ជាមួយនឹងទ្រព្យសម្បត្តិ យ៉ាងច្រើនពិតជាមិនធម្មតាឡើយ ដោយគេបានគិតថា តារាស្រី សាន់ ឆាយសុទ្ធសឹងតែមានស្វាមី ពូកែរកស៊ី ដោយអ្នកមុន និងអ្នកក្រោយ ពិតជាមិនចាញ់គ្នាប៉ុន្មាននោះទេ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...