ថៃ៖ ថ្មីៗនេះ វាបានក្លាយជាបញ្ហាដែលត្រូវបានហ្វេនៗជាច្រើនតាមដាន បន្ទាប់ពីមានព័ត៌មានលេចឮថា នៅលើបណ្ដាញសង្គម Instagram របស់តារាសម្ដែង លោក Jason Young បានបន្សល់ទុកតែរូបភាពប៉ុន្មានសន្លឹកតែប៉ុណ្ណោះ។
ជាពិសេស បើសូម្បីតែរូបថត Pre-wedding ជាមួយនឹងគូស្នេហ៍ ដែលបានបង្ហោះកាលពីដើមឆ្នាំ ២០២១ ក៏បានបាត់ចេញផងដែរ រហូតធ្វើឲ្យមហាជន មានការសង្ស័យពីរឿងប្រេះឆា ក្នុងទំនាក់ទំនងស្នេហារបស់តារាប្រុសរូបនេះ។
លើសពីនេះ លោក Jason Young ថែមទាំងបានបង្ហោះសារ តាមរយៈ Instagram និងបានបញ្ជាក់ពីបញ្ហាមួយនេះ ដោយបានលើកឡើងថា៖
យ៉ាងណាមិញ តាមរយៈនេះ វាហាក់ដូចជាមិនទាន់បានបញ្ជាក់យ៉ាងច្បាស់នៅឡើយទេ ថាបញ្ហាកើតពីការសង្ស័យរបស់មនុស្សជាច្រើននឺងជាយ៉ាងណា ប៉ុន្តែក៏មានការគាំទ្រមតិយ៉ាងលើសលប់ពីសំណាក់ហ្វេនៗ រួមទាំងមិត្តជាច្រើនទៀត ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖