កម្សាន្ត៖ ត្រលប់មកវិញនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ពេលដែល Dispatch បានចេញផ្សាយរបាយការណ៍ផ្តាច់មុខដែលបង្ហាញថា Jennie មានទំនាក់ទំនងជាមួយ G-Dragon ដែលការបោះពុម្ភផ្សាយបាននិយាយថាអ្នកទាំងពីរបានស្គាល់គ្នាជាលើកដំបូងបន្ទាប់ពី Jennie បង្ហាញខ្លួននៅក្នុងវីដេអូតន្ត្រីរបស់G-Dragon សម្រាប់បទ «That XX» បន្ទាប់ពីនោះមកនាងបានធ្វើការជាមួយ G-Dragon បទ «Black» ហើយបានបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីជាមួយលោកផងដែរ។
ប្រាំបីឆ្នាំក្រោយមក Jennie បានលង់ស្នេហ៍ជាមួយ G-Dragon ដោយយោងតាម Dispatchអ្នកទាំងពីរបានទាក់ទងគ្នារយៈពេលមួយឆ្នាំហើយ Dispatch បញ្ជាក់ថាអ្នកទាំងពីរបានជួបគ្នាជារឿយៗក្នុងបន្ទប់ជួលរបស់G-Dragon នៅ Hannam-dong ទីក្រុងសេអ៊ូល ពួកគេបាននិយាយថា បន្ទាប់ពីកាលវិភាគជាមួយBLACKPINK នាងនឹងទៅដើរលេងជាមួយនឹង G-Dragon បន្ទាប់ពីនោះនាងនឹងត្រលប់ទៅផ្ទះវិញ។
Dispatch បានបង្ហើបថាទំនាក់ទំនងរបស់អ្នកទាំងពីរគឺជាការសម្ងាត់ តែបានបើកចំហនៅក្នុងផលិតកម្ម YGEntertainment ហើយ Dispatchអះអាងថា ម្តាយរបស់ Jennieក៏ដឹងពីទំនាក់ទំនង និងគាំទ្រអ្នកទាំងពីរផងដែរ ក្នុងនោះ G-Dragon បានទៅលេងក្រុម BLACKPINKកំឡុងពេលថតវីដេអូចម្រៀងក្នុងឆ្នាំ ២០២០ ដែលជាពេលដែលពាក្យចចាមអារ៉ាមទាក់ទងស្នេហាដំបូងបានលេចចេញមករវាងអ្នកទាំងពីរ។
ក្រោយមកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ Jennie ត្រូវបានគេចោទប្រកាន់ថា បានចំណាយពេលមួយថ្ងៃជាមួយG-Dragon ហើយបានចាកចេញទៅការប្រគុំតន្ត្រីនៅថ្ងៃនោះ រថយន្តរបស់ G-Dragonត្រូវបានគេរាយការណ៍ថាបានប្រទះឃើញនៅក្នុងកន្លែងប្រកួតនៅថ្ងៃនោះតែផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមានរបាយការណ៍ថា ៖
ខណៈដែលផលិតកម្ម YGEntertainment មិនបានបញ្ជាក់ឬបដិសេធពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរទេនោះ ដូច្នេះរឿងទាំងអស់គឺនៅតែមិនប្រាកដថាតើពួកគេនៅតែស្ថិតក្នុងទំនាក់ទំនងស្នេហា ឬអត់នោះទេ រហូតមកដល់ពេលនេះ គឺនៅមិនទាន់មានព័ត៌មានថ្មីៗពីJennie និង G-Dragon ទេ ដូច្នេះហើយថា តើ Jennie នៅលីវ ឬមានទំនាក់ទំនងជាមួយតារាប្រុសរូបនេះ នៅមិនទាន់ដឹងនៅឡើយទេ។
ទោះយ៉ាងណាក៏ដោយ Jennie បានបកស្រាយអំពីប្រភេទបុរសដែលនាងចូលចិត្ត ក្នុងអំឡុងពេលសម្ភាសន៍ជាមួយStar Radio ថា នាងចូលចិត្តប្រភេទមនុស្សម្នាក់ដែលអាចទុកចិត្តបានហើយនឹងការពារនាងជានិច្ច ក្នុងបទសម្ភាសន៍មុនៗ តារាស្រីរូបនេះក៏បានបញ្ជាក់ដែរថា ប្រភេទបុរសដែលនាងចូលចិត្ត គឺជាបុរសដែលស្រលាញ់និងលះបង់ចំពោះការងាររបស់គេ និងបុរសដែលសិចស៊ី ជាងប្រុសស្អាត៕
ប្រភព : Kpopstarz