កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១២ ខែតុលាកន្លងទៅនេះ យោងតាមសារព័ត៌មាន Nate បានរាយការណ៍ថា តុលាការក្រុងសេអ៊ូលភាគខាងជើង បានកា.ត់ទោ.ស ទៅលើអតីតមិត្តប្រុសរបស់ តារាស្រី Goo Hara លោក Choi Jong Bum ឲ្យទទួលខុសត្រូវ ចំពោះការស្លា.ប់របស់តារាចម្រៀងស្រីរូបនេះ និងត្រូវសងសំណងចំនួន ៧៨ លានវ៉ុន (ប្រហែលជាង៥ម៉ឺនដុល្លារ) ។
យ៉ាងណាមិញ កាលពីមុននេះ ខណៈនៅក្នុងខែកក្កដា ឆ្នាំ២០២០កន្លងទៅ គ្រួសាររបស់ តារាស្រី Goo Hara ក៏បានប្តឹង លោក Choi Jong Bum និងទាមទារសំណងចំនួន ១០០ លានវ៉ុន ដោយសាច់ញាតិរបស់តារាចម្រៀងស្រីរូបនេះ បាននិយាយថា ការគំ.រា.ម.កំ.ហែ.ងរបស់ លោក Choi Jong Bum ក្នុងការចេញឃ្លីបដ៏រ.សើ.ប បានធ្វើឱ្យ Goo Hara ខូ.ចចិត្ត និងជាមូលហេតុដ៏ធំបំផុត ដែលធ្វើឲ្យនាងសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន។
គួររំឮកផងដែរថា មុនពេលសម្រេចចិត្តធ្វើអ.ត្ត.ឃា.ត កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ តារាស្រី Goo Hara បានទទួលរងនូវជំ.ងឺ.ធ្លា.ក់.ទឹ.កចិត្ត ដោយរូបនាងបានព្យាយាមបញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងជួយសង្គ្រោះ ហើយបន្ទាប់មក នាងក៏បានទៅប្រទេសជប៉ុនដើម្បីគេចពីមតិសាធារណៈជន ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖