Deng Lun ត្រូវក្រុមហ៊ុនមួយប្ដឹ.ង ស.ងសំណងរហូតដល់... - TrueID

Deng Lun ត្រូវក្រុមហ៊ុនមួយប្ដឹ.ង ស.ងសំណងរហូតដល់...

March 30, 2022

ចិន៖ កាលពីថ្ងៃទី ១៥ ខែមីនា កន្លងទៅ តារាសម្ដែងប្រុស លោក Deng Lun បានធ្វើឱ្យសាធារណជនជច្រើន ភ្ញាក់ផ្អើលជាមួយនឹងរឿងអា.ស្រូ.វ.គេ.ច.ព.ន្ធ និងត្រូវបង់ប្រាក់ពិន័យសរុបជាង ១៦ លានដុល្លារ។ ហើយរឿងអា.ស្រូ.វ​នេះ ហាក់​បាន​បញ្ចប់​អាជីពសិល្បៈរបស់ ក្នុង​រយៈពេល ១០ ឆ្នាំ​របស់​តារាប្រុសរូបនេះ ផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ នៅ​រសៀល​ថ្ងៃ​ទី​​ ២៩ ខែ​មីនា ស្រាប់តែមាន​ដំណឹងមួយបានកើតឡើង បន្ទាប់ពីត្រូវបានរាយការណ៍ថា តារាប្រុសរូបនេះ ត្រូវបានប្តឹ.ងដោយក្រុមហ៊ុនមួយ ដែលត្រូវឲ្យសងទឹកប្រាក់ត្រឡប់មកវិញ ប្រមាណ ១២,៨ លានយ័ន (​ប្រហែល ២លានដុល្លារ) ។ លើសពីនេះ ថែមទាំងមានការចាំបាច់ត្រូវសងសំណងតាមច្បាប់​ ដែលមាន​ទំហំ​ទឹកប្រាក់​ក្នុង​កិច្ច​សន្យា​ចំនួន ៤,៨ លាន​យ័ន (ប្រហែល ៧៥ ម៉ឺនដុល្លារ)។ 

យ៉ាងណាមិញ ក្រោយ​ពី ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ អាចនិយាយបានថា នេះគឺជាក្រុមហ៊ុនដំបូងគេ ដែលប្តឹ.ង​ និង​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ចំនួន​សំណង​ដែល​ Deng Lun ត្រូវ​បង់៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Deng Lun
Deng Lun
Deng Lun
Deng Lun
Deng Lun
Deng Lun
Deng Lun
Deng Lun
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...