យករាងម្នាក់ទៀតហើយ Han Sohee ស្គមប្លែក សល់តែ…. - TrueID

យករាងម្នាក់ទៀតហើយ Han Sohee ស្គមប្លែក សល់តែ….

September 4, 2022

កម្សន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រីកូរ៉េ ដែលមានសម្រស់ស្រស់ស្អាត និង មានប្រជាប្រិយភាពខ្លាំង Han Sohee បានចូលរួមនៅក្នុងកម្មវិធីមួយ ធ្វើឲ្យមហាជនចំហមាត់ ដោយសារតែរូបរាងរបស់នាង។ នៅក្នុងនោះ អ្នកលេងបណ្ដាញសង្គមបានចែករំលែក រូបភាព ​របស់ តារាស្រីរូបនេះ ក្រោយពីនាង បង្ហាញរូបរាងមានសភាពស្គមបែបនេះ។

Han Sohee
Han Sohee

ក្រឡែកទៅមើលរូបភាពទាំងនោះ បានឲ្យឃើញថា Han Sohee ស្គមស្គាំង ដូចមនុស្សដែលទើបនឹងងើបពីឈឺ ដោយដើមដៃ និងជើង មានសភាពតូចខ្លាំង។ តាមរយៈការបង្ហាញខ្លួនលើកនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់រូបនាង មានការព្រួយបារម្ភ​ ដោយនាងស្រកគីឡូច្រើន ក្នុងរយៈពេលខ្លីបែបនេះ។

Han Sohee
Han Sohee

ទន្ទឹមនឹងនោះ មហាជនមួយចំនួនក៏បានប្រដូចស្ថានភាព រូបរាង របស់ Sohee ទៅនឹង តារាចម្រៀង Kpop វ័យក្មេង Jang Wonyoung ដោយអ្នកទាំងពីរកាន់តែមាន ប្រជាប្រិយភាព​ រីឯគីឡូវិញ ក៏កាន់តែស្រក។ ជាមួយគ្នានោះដែរ ក៏មានមហាជនជាច្រើន សរសើរអំពីសម្រស់របស់ តួឯកស្រី រូបនេះថា ទោះបីជាស្គមក៏ពិតមែន ប៉ុន្ដែសម្រស់នាងនៅតែលេចធ្លោរ៕

ប្រភព៖ កូរ៉េ

Han Sohee
Han Sohee
Han Sohee
Han Sohee
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...