រូបថត Selfie របស់ Nayeon ត្រូវគេរិះគន់ពេញបណ្ដាញសង្គម - TrueID

រូបថត Selfie របស់ Nayeon ត្រូវគេរិះគន់ពេញបណ្ដាញសង្គម

January 8, 2022

កម្សាន្ត៖ ថ្មីៗនេះ Nayeon បានបង្ហើបប្រាប់ទៅកាន់ហ្វេនៗថា នាងតែងតែត្រូវសមាជិកក្រុម Twice របស់ខ្លួនរិះគន់ នៅពេលនាងថតរូប Selfie បង្ហោះក្នុងគណនីបណ្ដាញសង្គម។ ជាពិសេស នាងបាននិយាយថា Jihyo ចូលចិត្តរិះគន់ មិនពេញចិត្តនៅពេលនាងថតរូបបែបនេះ។

កាលពីថ្ងៃទី៦ កន្លងទៅនេះ ទស្សនាវដ្តីម៉ូដមួយបានបង្ហោះវីដេអូសម្ភាសន៍តារាស្រី២រូបដែលមាន Nayeon និង​ Jihyo ដែលជាមេក្រុម Twice។ នៅត្រង់សំណួរអំពីទម្លាប់ដែលចូលចិត្តធ្វើជាប្រចាំ Nayeon បានឲ្យមេក្រុមនាងឆ្លើយ។

Nayeon
Nayeon

ទន្ទឹមនឹងនោះ Jihyo ក៏បានប្រាប់ថា ខ្លួនមិនចូលចិត្តទេ ពេលកូនក្រុមរូបនេះ ថតទំលាក់កាមេរាទាបពេក ហើយខ្លួនតែងតែឃាត់មិនឲ្យនាងផុសរូបបែបនេះ។ ក្រោយមក តារាស្រីដែលត្រូវគេបង្អាប់នោះ សើច រួចតបថា ឥឡូវនេះខ្លួនចេះថតរូបបានស្អាតជាងមុនហើយ។

ប្រភព៖ SBS Star

Nayeon
Nayeon

ជាងនេះទៅទៀត មិនមែនតែមេក្រុមម្នាក់ទេ ដែលមិនពេញចិត្តការថតរូបរបស់ Nayeon សូម្បីសមាជិកផ្សេងទៀតក៏បង្អាប់នាងដែរ នៅពេលថតរូបបង្ហោះម្ដងៗ៕

Jihyo
Jihyo
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...