គ្រាន់ទៅចាក់វ៉ាក់សាំង Aum ជះលុយមិនចេះតិចលើសម្លៀកបំពាក់មួយឈុតនេះ - TrueID

គ្រាន់ទៅចាក់វ៉ាក់សាំង Aum ជះលុយមិនចេះតិចលើសម្លៀកបំពាក់មួយឈុតនេះ

June 15, 2021

ថៃ៖ កំពូលតារាសម្ដែងលំដាប់ជួរមុខរបស់ថៃ Aum Patchrapa ត្រូវបានមហាជនក៏ដូចជាហ្វេនៗចាត់ទុកថា ជាតារាស្រីមួយរូប ពោរពេញទៅដោយសមត្ថភាពសិល្បៈ និងមានរូបសម្រស់ស្រស់ស្អាត មិនចេះចាស់តាមអាយុ ខណៈពេលនេះនាងមានវ័យជាង ៤០ឆ្នាំទៅហើយក៏ដោយ។

Aum Patchrapa
Aum Patchrapa

ទន្ទឹមនឹងនេះដែរ បើងាកមកមើលពីស្ទាយ៍តុបតែងខ្លួនរបស់នាងជាប្រចាំ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីរូបនេះ តែងតែមានអ្វីថ្មីៗ ប្លែកៗ និងនិយមប្រើប្រាស់របស់របរទំនើបទាន់សម័យ និងថ្លៃៗមិនចាញ់តារាដទៃនោះឡើយ។

ជាក់ស្ដែង កាលពីប្រហែលមួយសប្ដាហ៍មុននេះ គ្រាន់តែឈុតសម្លៀកបំពាក់ដែល Aum បានស្លៀកទៅចាក់វ៉ាក់សាំងនោះ ក៏បានធ្វើឲ្យហ្វេនៗមានការនឹកស្មានមិនដល់ចំពោះតម្លៃផងដែរ ព្រោះតែឈុតនោះ មើលទៅសាមញ្ញធម្មតាៗប៉ុណ្ណោះ ប៉ុន្តែបើដឹងពីតម្លៃគឺថ្លៃកប់តែម្ដង៕

ចង់ដឹងច្បាស់ទស្សនារូបភាពខាងក្រោម៖

១.អាវម៉ាក Jacquemus Le Cardigan Tordu 

មានតម្លៃ ២០,៦០០ បាត ដែលស្មើនឹងជាង ប្រាំមួយរយដុល្លារ។

តម្លៃឈុតដែល Aum ស្លៀក
តម្លៃឈុតដែល Aum ស្លៀក

២.ស្បែកជើងម៉ាក F-HEEL SANDAL

មានតម្លៃ ២៤,៧០០ បាត ដែលស្មើនឹងជាង ប្រាំពីររយដុល្លារ។

តម្លៃស្បែកជើងដែល Aum ប្រើ
តម្លៃស្បែកជើងដែល Aum ប្រើ

៣.កាបូបម៉ាក Hermes Lindy

មានតម្លៃ ២៥៩,៥០០​ បាត ដែលស្មើនឹង​ជាង ប្រាំបីពាន់ដុល្លារ ឯណោះ។

តម្លៃកាបូបដែល Aum ប្រើ
តម្លៃកាបូបដែល Aum ប្រើ
តម្លៃឈុតដែល Aum ស្លៀក
តម្លៃឈុតដែល Aum ស្លៀក
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

ប្រភពពី៖ Thai Star Fan Page

ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...