កូរ៉េខាងត្បូង៖ ក្រុមចម្រៀងបុរសសកល BTS ត្រូវបានគេរាយការណ៍ មកថាអាចទាញបានប្រាក់ចំណូល ប្រហែល ៧១,៦ លានដុល្លារ ក្នុងអំឡុងពេលពីរថ្ងៃ ក្នុងការប្រគុំតន្រ្តីតាមរយៈអនឡាញរបស់ពួកគេពី «SOOWOOZOO MUSTER»។
ផ្អែកលើសេចក្តីប្រកាសព័ត៌មានរបស់ Big Hit Music បានស្ទង់តួលេខថា ការប្រគុំតន្រ្តីអនឡាញនេះ មានអ្នកចូលទស្សនាច្រើនជាង ១,៣៣ លាននាក់ ដែលមកពី ១៩៥ មកពីបណ្តាលប្រទេសប្រទេសផ្សេងៗគ្នា នៅលើពិភពលោក។
ជាមួយគ្នានេះ តាមប្រភពបានបន្តទៀតថាប្រគុំតន្រ្តីអនឡាញនេះ មានតម្លៃសំបុត្រធម្មតារហូតទៅដល់ ៤៤,៣០ ដុល្លារ និងសំបុត្រទស្សនាក្នុងកម្រិត 4K មានតម្លៃរហូតដល់ ៥៣,៣០ ដុល្លារ ដែលគណនាតួលេខនៃការលក់សំបុត្រគេអាចប្រមាណបានថា ក្រុមចម្រៀងបុរសមួយនេះ អាចរកចំណូលបានទៅដល់ ច្រើនជាង ៧១លានដុល្លារឯណោះ៕
ប្រភព៖ koreaboo
សូមទស្សនារូបភាពខាងក្រោម៖