និពន្ធខ្លួនឯងហើយ IU ថែមទាំងឲ្យផលិតករដាក់ចម្រៀងនាងក្នុងរឿងFree - TrueID

និពន្ធខ្លួនឯងហើយ IU ថែមទាំងឲ្យផលិតករដាក់ចម្រៀងនាងក្នុងរឿងFree

May 12, 2022

កម្សាន្ត៖ ជាការពិតណាស់​ ខ្សែភាពយន្ដភាគកូរ៉េ The Sound Of Magic កំពុងតែឆកយកដួងចិត្តអ្នកទស្សនាជាច្រើនតាមរយៈសាច់រឿងបែប សិល្ប៍ និង អាថ៌កំបាំង។ ជាពិសេស បទចម្រៀងនៅក្នុងរឿងនោះ ដែលមានចំណងជើងថា Kneel ក៏កំពុងតែធ្វើឲ្យ ទស្សនិកជន អន្លង់អន្លោចទៅតាមសាច់រឿងផងដែរ។

រឿង The Sound Of Magic
រឿង The Sound Of Magic

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកផលិតបានទម្លាយថា IU បានផ្ដល់សិទ្ធឲ្យក្រុមការងារដាក់ចម្រៀងនេះ ដោយមិនគិតតម្លៃអ្វីទាំងអស់ និយាយរួមគឺ ហ្វ្រីៗ។ លើសពីនោះ ចម្រៀងមួយបទនេះ បាននិពន្ធឡើងដោយ តារាស្រីដ៏ល្បីល្បាញ IU និងច្រៀងដោយ តារាចម្រៀង Hong Jungmin។​

IU
IU

មិនតែប៉ុណ្ណោះ លោក Kim Seongyoon ដែលជាអ្នកដឹកនាំ​ បានបង្ហាញការត្រេកអរនិងអរគុណដល់ តារាចម្រៀងស្រីទោលរូបនេះជាខ្លាំង ដោយសារតែពួកគេមានភាពស្និទស្នាលនឹងគ្នា ដែលកាលពីមុនធ្លាប់បានរួមការងារម្ដងនៅក្នុងរឿង Dream High ដែលទទួលបានការគាំទ្រជាខ្លាំងកាលពីជាង១០ឆ្នាំមុន៕

IU
IU

ប្រភព៖ GStarLive

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...