កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមតារាចម្រៀង BTS ទើបតែបានធ្វើការប្រគុំតន្រ្តីមួយឈ្មោះថា BTSMUSTER “Sowoozoo” ២០២១ ក្នុងការប្រគុំតន្រ្តីនោះ អ្នកគាំទ្រមិនអាចចូលរួមផ្ទាល់បានឡើយ ដោយធ្វើការទិញសំបុត្រដើម្បីមើលការផ្សាយផ្ទាល់តាម អនឡាញ។
ក្រោយចប់ការប្រគុំតន្រ្តី មាន ARMY ម្នាក់បានសារភាពនៅលើកម្មវិធី Weverse ថា ពួកគេមានអារម្មណ៍មិនល្អក្នុងការមើល ព្រឹត្តិការណ៍ផ្សាយផ្ទាល់របស់ BTS ដោយខុសច្បាប់ ព្រោះពួកគេមិនអាចមានលទ្ធភាពទិញសំបុត្រនោះទេ។
ក្រោយមក Jimin បានចូលទៅឆ្លើយតបដោយប្រើពាក្យសម្តីយ៉ាងផ្អែមល្ហែម ថា ៖
ពាក្យពេចន៍ឆ្លើយតបរបស់Jiminបានបញ្ជាក់ថា ទោះជា ARMY របស់ពួកគេមិនបានទិញសំបុត្រឬរបស់របររបស់ BTS ក៏ដោយ ឲ្យតែពួកគេស្រលាញ់ និងគាំទ្រ BTSពួកគេគឺជា ARMY របស់ BTS ជានិច្ច ហើយក្រុម BTS ក៏នឹងស្រលាញ់ពួកគេដូចគ្នា៕
this was jimin’s weverse response to someone who admitted that they watched muster illegally and i honestly feel so touched 🥺 he’s really an angel pic.twitter.com/syuixzg4it
— btschaneIs⁷ (@btschaneIs) June 14, 2021
ប្រភព : Allkpop