បរទេស៖ តារាស្រី Karina សមាជិកក្រុម Aespa ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្រស់ស្អាតរបស់នាង សូម្បីតែមុនពេលបង្ហាញខ្លួនមុនចូលសិល្បៈទៅទៀត រហូតដល់នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងខណៈដែរ បានបញ្ចេញភាពទាក់ទាញយ៉ាងពេញទំហឹងទាំងលើឆាក និងការបង្ហាញមុខតាមទូរទស្សន៍នានា ។
ជាក់ស្តែងកាលពីឆ្នាំមុន Aespa បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមនៅក្នុងពិធីបុណ្យ Thanksgiving Day Parade ឆ្នាំ ២០២១ របស់ Macy ។ បន្ទាប់មក សមាជិកត្រូវបានគេមើលឃើញថារីករាយនឹងកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេនៅជុំវិញទីក្រុងនៃដំណើរកម្សាន្ត ទស្សនាកិច្ចរបស់ពួកគេ។
ជាពិសេស Karina បានចែករំលែករូបថតជាច្រើនសន្លឹកដែលខ្លួនកំពុងរីករាយនឹងពេលវេលារបស់នាងនៅទីក្រុងញូវយ៉ក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៉ីនធឺណែត និងអ្នកគាំទ្រដូចគ្នា។
តួយ៉ាង រូបភាពទាំងនោះ ត្រូវបានគេ ចែករំលែក វានៅលើសហគមន៍អនឡាញ ដែលអ្នកលេងអ៉ីមធឺណែតផ្សេងទៀត បានចូលរួមដើម្បីចែករំលែកគំនិតរបស់ពួកគេ ដោយបានលើកឡើងថា Karina មានមុខមាត់ដូចជានិស្សិត ដែលមកពីគ្រួសារអ្នកមាន ដែលកំពុងបន្តការសិក្សា នៅមហាវិទ្យាល័យក្នុងទីក្រុងញូវយ៉ក ដោយសាររូបសម្រស់ និងការលេងខ្លួន បែបហាយៗនេះហើយ បានវាក្លាយជាប្រធានបទ យកមកគ្រប់គ្នា ដូច្នេះដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖