មនុស្សគេសង្ហា ទុកពុកមាត់ដូចប៉ាអ៊ំ ក៏ Zayn នៅតែជះមន្តស្នេហ៍ - TrueID

មនុស្សគេសង្ហា ទុកពុកមាត់ដូចប៉ាអ៊ំ ក៏ Zayn នៅតែជះមន្តស្នេហ៍

May 3, 2022

បរទេស៖ តារាចម្រៀង Zayn Malik អតីតសមាជិកក្រុម One Direction តែងតែបង្កភ្ញាក់ផ្អើល ក៏ដូចជា ទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរ ពីមហាជន នៃរូបសម្រស់ ស្រស់សង្ហា ជារឿយៗ នៅពេលដែល តារាប្រុសរូបនេះ បានបង្ហាញខ្លួនម្តងៗ ។

ជាក់ស្តែងជាថ្មីម្តងទៀត រូបភាពនៃការបង្ហាញខ្លួនរបស់ តារាប្រុសវ័យ ២៩ ឆ្នាំរូបនេះ ចែកចាយរូបភាពថ្មី នៅគណនី អ៉ីនស្តារក្រាម បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរូបថតរបស់លោកជាមួយស្ទីលថ្មីប្លែក ដែលលោកបានចែកចាយ។

ជាក់ស្តែង ជាមួយស្ទីលថ្មី មើលទៅចាស់ទុំជាងមុន នៃការលេងស្ទាយ៍ខ្លួនបែបមនុស្សវ័យជ្រេ នេះបានធ្វើឲ្យលោកកាន់តែមានភាពទាក់ទាញ ម្យ៉ាងដែរ ជាមួយនឹងទុកពុកមាត់ឡើងវែង ដូចបុរសវ័យ ៥០ប្លាយ ថែមទាំងពាក់វែងតាទៀតផង។

ក្រោយពីឃើញបែបនេះ លោកនៅតែ ទទួលបានការសរសើរ ពីបណ្ដាអ្នកគាំទ្ររបស់លោកជាខ្លាំងផងដែរ ទោះបីរូបលោក លេងស្ទីលចាស់ជាងវ័យ តែនៅមានរសនិយម មន្តស្នេហ៍ ហាងឆេង ឆក់បេះដូងនារី ៗ ដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...