បរទេស៖ កាលពីថ្ងៃទី ៥ ខែកក្កដាកន្លងទៅនេះ ស្រាប់តែមានការរាយការណ៍អំពី ដំណើរកម្សាន្តដ៏ប្រណីត របស់អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ២៣ ឆ្នាំរបស់អ្នកទាំងពីរ។
ជាមួយគ្នានេះដែរ បានឲ្យដឹងទៀតថា មុននោះ គូស្វាមីភរិយាមួយគូនេះ បានរៀបចំកម្មវិធីពិសេសនេះ ដោយបានទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិកជាមួយគ្នា និងបានតុបតែងដោយប៉េងប៉ោងរាងបេះដូង ខណៈដែលបានបង្ហាញរូបថត និងវីដេអូជាច្រើន ដើម្បីចែករំលែកភាពស្និទ្ធស្នាលរបស់ពួកគេ នៅលើបណ្ដាញសង្គម។
អ្វីដែលសំខាន់នោះគឺ Victoria ដែលជាភរិយារបស់លោក ក៏បានរៀបចំធុងស្រាដែលផលិតដោយខ្លួនឯង រួមទាំងមានសារនៅលើនោះ ដោយបានបញ្ជាក់ថា «David ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់។ រីករាយខួបអាពាហ៍ពិពាហ៍២៣ឆ្នាំ អ្នកគឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ» ។ ម៉្យាងវិញទៀត បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ២៣ឆ្នាំមកនេះ នាងក៏បាននិយាយថា៖
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖