នៅចាំទេ? តួប្រុស ក្នុងរឿងF4ថៃ «កន្លង់ចោមផ្កា» ប៉ះគ្នាម្តងសម្រស់នៅតែសង្ហាៗ - TrueID

នៅចាំទេ? តួប្រុស ក្នុងរឿងF4ថៃ «កន្លង់ចោមផ្កា» ប៉ះគ្នាម្តងសម្រស់នៅតែសង្ហាៗ

February 7, 2023

ថៃ៖ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាធ្លាប់ទស្សនារឿង កន្លងចោមផ្កាមួយនេះហើយដែលនិយាយអំពីក្រុមប្រុសស្អាតសង្ហារ៤រូប ដើរតួជាកូនអ្នកមាន ហាយសូរ និងជាម៉ាហ្វៀ ក្នុងរឿងនោះដែលតួប្រុសទាំង៤រូបនេះ​មានឈ្មោះថា Thyme,Ren, Kavin, និងMJ ជាតួប្រុសដែលមានមុខមាត់រូបរាងសង្ហាទាក់ចិត្តសិស្សសាលាស្រីជាច្រើននាក់ ដែលពួកគេមានរហ័សនាមថា ក្រុមF4 ។ ចំណែកឯ Thyme គឺជាតួឯកប្រុស ហើយតួឯកស្រីមានឈ្មោះថា Gorya ជាតួស្រីមានសម្រស់ស្រស់ស្អាត តែនាងត្រូវដើរតួជាកូនអ្នកក្រ និងអាចឆក់យកបេះដូងតួប្រុសជា​ម៉ាហ្វៀបានជាមួយអត្តចរិកល្អ នៅក្នុងសាច់រឿងនោះ។

យ៉ាងណាមិញ តួប្រុសទាំង៤រូបនោះ ដំបូងធ្វើបាបតួស្រី និងស្អប់តួស្រីខ្លាំងណាស់ប៉ុន្ដែយូរៗទៅតួឯកប្រុស Thyme ក៏បានមានចិត្តស្រឡាញ់ទៅលើតួឯកស្រី Gorya ដោយមិនដឹងខ្លួន ថែមទាំងមានចិត្តចង់ជួយតួស្រីគ្រប់បែបយ៉ាងអ្នកណាធ្វើបាបក៏មិនបាន។ លើសពីនេះ ក្នុងសាច់រឿងនេះ ម្តាយរបស់តួឯកប្រុសមិនពេញចិត្តឲ្យកូនប្រុសរបស់ខ្លួនស្រឡាញ់តួស្រីឡើយ ដោយខំបំបែកមិនឲ្យស្រឡាញ់គ្នា ពីព្រោះតួស្រីជាគ្រួសារកូនអ្នកក្រ។ 

គួរបញ្ជាក់ឲ្យដឹងថា មិនថាតួប្រុស ឬតួស្រីដែលលេងក្នុងសាច់រឿងនោះ គឺសុទ្ធជាតារាល្បីៗ នៅប្រទេសថៃ ហើយតួតារាសម្ដែងទាំងអស់សុទ្ធតែមានរូបរាងស្រស់ស្អាតស្រស់សង្ហា ទាំងអស់តែម្ដង ទើបទាក់ទាញចិត្តអ្នកគាំទ្រ និងសរសេរមិនដាច់ពីមាត់មិនថាសាច់រឿង​ ឬក៏តួសម្ដែងឡើយ គឺសុទ្ធតែអ្នកមានទេពកោសល្យល្អទាំងអស់ ​។លើសពីនេះតារាទាំង៤បច្ចុប្បន្នកាន់តែសង្ហាតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 និងតួឯកស្រី នៅក្នុងរឿង
ក្រុមF4 និងតួឯកស្រី នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
ក្រុមF4 នៅក្នុងរឿង
Thyme និង Gorya
Thyme និង Gorya
Thyme និង Gorya
Thyme និង Gorya
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...