កូរ៉េខាងត្បូង៖ ថ្មីៗនេះ តាមរយៈប្រភពព័ត៌មាន Gukjenews បានរាយការណ៍ថា តារាសម្ដែង លោក Song Joong Ki បានទិញផ្ទះវីឡាប្រណីតមួយនៅ Cheongdam-dong, Gangnam-gu, ទីក្រុងសេអ៊ូល ព្រមទាំងជាទីកន្លែង ដែលលោក និងប្រពន្ធ នាង Katy Louise Saunders នឹងផ្លាស់មកនៅទីនេះ បន្ទាប់ពី ផ្ទះនេះ ត្រូវបានរៀបចំរួចរាល់។
តាមប្រភពដដែលនេះ បានឲ្យដឹងថា តម្លៃទីផ្សារនៃផ្ទះគឺ ១៥ពាន់លានវ៉ុន (ប្រហែល ១២លានដុល្លារ)។ ជាពិសេស បើក្រឡេកមកមើលរូបភាព នៃអគារផ្ទះដ៏ស្កឹមស្កៃលំដាប់ខ្ពស់មួយ គឺពិតជាមានការ រចនាយ៉ាងប្រណីត ទាំងបរិយាកាសខាងក្នុង ជាមួយនឹងគ្រឿងប្រើប្រាស់ និងគ្រឿងលម្អផ្សេងៗ និងខាងក្រៅ អមនឹងទិដ្ឋភាពនៃទន្លេហាន ទៀតផង។
យ៉ាងណាមិញ កាលពីកន្លងមក ខាង Dispatch ក៏បាននិយាយថា អ្នកទាំងពីរ បានរស់នៅក្នុងវីឡាប្រណីត មួយក្នុង Hannam-dong ទីក្រុងសេអ៊ូល ដែលផ្ទះមួយនេះដំបូងឡើង គឺត្រូវបានសាងសង់សម្រាប់តារាសម្ដែងរូបនេះរស់នៅជាមួយអតីតភរិយា។ តែបន្ទាប់ពី Katy Louise Saunders មានផ្ទៃពោះ អ្នកទាំងពីរ ក៏បានផ្លាស់ទៅរស់នៅក្នុងវិមានតម្លៃ ២០ ពាន់លានវ៉ុន (ប្រមាណ ១៦ លានដុល្លារអាមេរិក) នៅ Itaewon ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖