កូរ៉េខាងត្បូង៖ គឺជាដំណឹងដ៏រីករាយសម្រាប់ហ្វេនៗជាច្រើន ព្រមទាំងមិត្តៗនៅក្នុងវិស័យសិល្បៈកម្សាន្តកូរ៉េ ស្របពេលដែលតារាចម្រៀងស្រី Ji Yeon បានចូលរោងការជាមួយនឹងគូស្នេហ៍ ដែលជាអ្នកលេងកីឡា លោក Hwang Jae Gyun។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ខាងកាសែត Ten Asia បានរាយការណ៍ពីការបានចែករំលែករូបថតអនុស្សាវរីយ៍របស់ប្ដីប្រពន្ធថ្មីថ្មោងគូនេះ នៅក្នុងពិធីមង្គលការរបស់ពួកគេ ដែលបានធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ហើយជាពិសេស តារាស្រី Ji Yeon បានក៏បានលើកឡើងថា IU គឺជាមនុស្សដំបូងដែលបានមក ហើយបានផ្តល់កាដូ ដែលមកុដគុជដល់នាងទៀតផង។
លើសពីនេះ តារាចម្រៀងរូបនេះ ក៏បានបញ្ជាក់ថា នាងបានស្រក់ទឹកភ្នែកនិងក្ដុកក្ដួលក្នុងចិត្ត ព្រោះតែដឹងគុណចំពោះការស្រលាញ់រាប់អានពីមិត្តភក្តិជិតស្និទ្ធ ខណៈដែលបានបង្ហាញលើទំព័រផ្ទាល់ខ្លួន ពីការដឹងគុណ ដែលបានទទួលពរពីមនុស្សជាច្រើន និង អរគុណភ្ញៀវដែលបានមកចូលរួមក្នុងពិធីមង្គលការរបស់នាង បើទោះបីជារវល់ការងារក៏ដោយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖