ថៃ៖ អាចនិយាយបានថា តារាស្រី Chompoo Araya ព្រមទាំងស្វាមី លោក Not Wisarut គឺជាគូស្វាមីភរិយា ដ៏ផ្អែមល្ហែម ដែលតែងតែត្រូវបានមហាជន ក៏ដូចជាហ្វេនតាមដានពីភាពល្អូកល្អើន របស់អ្នកទាំងពីរ។ ប៉ុន្តែមួយរយៈពេលថ្មីៗកន្លងទៅ ក្រុមគ្រួសាររបស់នាង ហាក់កំពុងជួបរឿងរ៉ាវចម្រូងចម្រាស ជាមួយនឹងពាក្យចចាមអារ៉ាម ស្នេហាត្រីកោណ ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ស្រាប់តែមានរូបភាពគូរបស់ ប្ដីប្រពន្ធអ្នកទាំងពីរ ដែលបានបង្ហាញឡើងនៅបណ្ដាញសង្គម ជាមួយនឹងវត្តមានរួមគ្នា ជាពិសេស បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ មើលឃើញពីកាយវិការ និងក្រសែភ្នែកយ៉ាងផ្អែមល្ហែម ពោរពេញដោយក្ដីស្រលាញ់របស់ លោក Not ដែលបានសម្លឹងមើលភរិយាបណ្ដូលចិត្ត របស់ខ្លួន ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពនេះ ក៏បានធ្វើឲ្យហ្វេនៗកាន់តែរំភើបចិត្ត និងជឿជាក់ពីក្ដីស្នេហ៍របស់អ្នកទាំងពីរ ដែលនៅតែរឹងមាំ បន្ទាប់ពីបានរួមរស់ជាប្ដីប្រពន្ធនឹងគ្នា ប្រមាណជាង ៧ឆ្នាំមកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖