រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនខ្មែរមិនតិចនាក់ទេ ដែលបានស្គាល់ លោក អេង ឫទ្ធី សិល្បករជើងចាស់ និងជាអតីតពីធីករកម្មវិធីល្បីឈ្មោះ រាត្រីពណ៌ស្វាយ របស់ស្ថានីយទូរទស្សន៍បាយ័ន មិនតែប៉ុណ្ណោះ រូបលោក ក៏ត្រូវបាន គេស្គាល់ច្បាស់ថាជា ស្វាមីរបស់តារាស្រីជើងចាស់ អ្នកនាង ស៊ឹម សូលិកា ផងដែរ។
យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ រូបលោក និងភរិយា បានទម្លាយមុខជំនួញថ្មី មិនតែប៉ុណ្ណោះ ក៏ធ្លាប់បង្ហើបប្រាប់ថា ការងារខ្លះវាមិនល្អមើលទេ តែវាល្អសុី នោះគឺ រោងបោះពុម្ពធំមួយ។
ជាមួយគ្នានេះ ក្រោយបើកដំណើរការជំនួញថ្មីមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ លោក អេង ឫទ្ធី ឡើងឋានៈជា ប្រធានក្រុមពិធីករ-ពិធីការិនី ផ្នែកសិល្បៈរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន។
មិនតែប៉ុណ្ណោះ តារាប្រុសជើងចាស់រូបនេះ បានបង្ហោះសារ យ៉ាងដូច្នេះថា ៖