រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនបណ្តាអ្នកគាំទ្រ តារាចម្រៀងស្រី មាស សុខសោភា ពិតជា បានភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយពេល ស្ងាត់ៗមិនធ្លាប់ដឹងថា Idolធ្លាប់រៀបការផង ស្រាប់តែ ដល់ខួបអាពាហ៍ពិពាហ៍១២ឆ្នាំ មហាជនចំហមាត់ស្រឡាំងកាំង ពូកែស្ងប់ស្ងាត់ ដែលកន្លងមក ធ្លាប់តែដឹងថា ជាគូស្នេហ៍មិនដឹងសោះ ថាជាស្វាមីពេញច្បាប់ទាល់តែសោះ។
យ៉ាងណាមិញ ក្រោយពេល រឿងរៀបការរួចត្រូវទម្លាយហើយនោះ អ្នកលេងបណ្តាញសង្គម ចាប់ផ្តើមផ្ទុះការសង្ស័យ ក្មេងប្រុសម្នាក់ដែល តារាចម្រៀងរូបនេះ ធ្លាប់បង្ហើបប្រាប់ថាជាក្មួយប្រុស រីឯ ភាគខាងស្វាមីធ្លាប់ បានសរសេរលើបណ្តាញសង្គម បញ្ជាក់ថាជា គ្រួសារនិងហៅឈ្មោះថា កូនប្រុសពេញៗមាត់តែម្តង។
ខណៈនោះ មហាជនភាគច្រើន បញ្ជាក់ថា ក្មេងប្រុសវ័យ១១ឆ្នាំរូបនេះ ជាក្មួយប្រុសជាកូនកាត់ ដែលស្វាមីនិងរូបនាង ស្រលាញ់ខ្លាំងចាត់ទុកដូចជាកូនប្រុស ចំណែកឯ តារាចម្រៀងស្រីរូបនេះ មិនទាន់មានកូននោះឡើយ ក្រោយរៀបការជាមួយស្វាមី១២ឆ្នាំមកនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖