កម្សាន្ត៖ ជាការពិតណាស់ លោក Johnny Depp តារាហូលីវូដដ៏មានឈ្មោះល្បីល្បាញម្នាក់ ដែលធ្លាក់កូតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះតែការចោទប្រកាន់លាបពណ៌ និង ការយល់ច្រឡំ បង្កឡើងដោយអតីតភរិយាខ្លួន។កាលពីពេលថ្មីៗនេះ លោកបានឈ្នះក្ដី ក្នុងការប្ដឹងប្ដល់ទៅលើ អតីតភរិយា Ember Heard។
តាមរយៈរឿងរ៉ាវ ដែលកើតឡើងទៅលើ លោក Johnny Depp បានបង្រៀន មនុស្សប្រុសទាំងអស់ ឲ្យបានដឹងថា ទោះបីជាអ្នកសង្ហារ មានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណា តែបើអ្នកជ្រើសរើស ប្រពន្ធខុស អ្វីទាំងអស់នឹងត្រូវរលាយ។
ដូចនេះ មនុស្សប្រុសដែលមានទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះមុខមាត់ ក៏មិនសំខាន់ដូចការជ្រើសរើស ឧត្តមភរិយា ម្នាក់ ដែលចេះស្រលាញ់ថែរក្សា និង មានស្មោះត្រង់មកលើខ្លួនដែរ។ ទន្ទឹមនឹងនោះ តារាហូលីវូដរូបនេះ ក៏បាននិយាយឲ្យមនុស្សគ្រប់រូបបានដឹងថាផងដែរថា កុកដែលវេទនាបំផុតក្នុងពិភពលោកគឺ ផ្ទះដែលគ្មានសន្ដិភាព ប្រុងប្រយ័ត្នមុននឹងលង់ស្នេហ៍នរណាម្នាក់ ឬ មុននឹងសម្រេចរៀបការរួមជីវិត៕
ប្រភព៖ មុត ស្រីនាង