ភ្នំពេញ៖ បានធ្វើឲ្យហ្វេនៗជាច្រើន កំពុងតែរង់ចាំ និងតាមដាន ពីសកម្មភាពរបស់ ពិធីការិនី អ្នកនាង ចាន់ កែវនិមល បន្ទាប់ពីបើកបង្ហាញពីការមានផ្ទៃពោះកូនទីពីរ និងបានត្រៀមខ្លួនទទួលសមាជិកថ្មីក្នុងពេលឆាប់ៗនេះ។
យ៉ាងណាមិញ ដំណឹងដ៏រីករាយនេះ ក៏បានមកដល់ ដោយនៅលើផេកហ្វេសប៊ុករបស់ ពិធីការិនីរូបនេះ បានបង្ហាញពីរូបភាពជាច្រើន ក្រោយពីបានសម្រាលបានកូនប្រុសទីពីរ យ៉ាងជោគជ័យ ព្រមទាំងមានសុខភាពល្អទាំងម្ដាយ និងកូនប្រុសតូច ទៀតផង។
ជាមួយគ្នានេះដែរ បណ្ដាមិត្តៗរួមសិល្បៈ ព្រមទាំងអ្នកគាំទ្រ បានចូលមកអបអរសាទរ ចំពោះការទទួលបានសមាជិកថ្មីដ៏គួរឲ្យស្រលាញ់ ជួយឲ្យក្រុមគ្រួសាររបស់នាង កាន់តែមានសុភមង្គល ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖