កម្សាន្ត៖ តារាចម្រៀងដ៏ល្បីល្បាញទាំងពីរដួងនេះ ជាតារាសំណព្វចិត្តមហាជន ជាពិសេសយុវវ័យសុទ្ធតែស្រលាញ់គាំទ្រពួកគេ។ Jennie គឺជាតារាចម្រៀង Kpop សមាជិកក្រុមនារី Blackpink ដែលមានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក ចំណែកឯ Dua Lipa ក៏មិនខុសគ្នាប៉ុន្មានដែរ នាងជា តារាចម្រៀង Pop ដែលជោគជ័យម្នាក់។
តារាស្រីទាំងពីរមានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះទេ ម្នាក់បែបអាស៊ីនិងម្នាក់បែបអឺរ៉ុប ដែលត្រូវចិត្តយុវវ័យមែនទែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ កំពូលតារាស្រីទាំងពីរនាក់នេះ គេសង្កេតឃើញថា ស្ទាយ៍ម៉ូតសក់ស្រដៀងគ្នា និងស្លៀកឈុត ដូចគ្នាច្រើនដង។
ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ពួកគេមានមន្ដស្នេហ៍រៀងៗខ្លួនទោះស្លៀកពាក់ឈុតដូចគ្នាយ៉ាងនេះ ក៏មើលទៅ Jennie និង Dua Lipa មានភាពខុសគ្នាដែរ ព្រោះ Jennie លេងខ្លួនបែបអាស៊ី ចំណែកឯ Dua Lipa តែងខ្លួនស៊ិចស៊ីបែបបរទេស៕