ពិតណាស់ រៀបការមានឈ្មោះជាប្តីប្រពន្ធ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល កាលពីពេលថ្មីៗនេះ តារាសម្តែង និងជាតារាកំប្លែងដ៏ល្បី អ្នកនាង ផន សុផារី បានសាងភាពផ្អែំល្ហែមយ៉ាងខ្លាំង ដល់មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានបង្ហាញរូបថត នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៥ឆ្នាំរបស់ខ្លួន និងស្វាមី។
ក្នុងនោះផងដែរ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ អ្នកនាង ផន សុផារីក៏បានបង្ហោះរូបភាពរំលឹកអនុស្សាវរីយ៍ ជាមួយនឹងស្វាមីក៏ដូចជាកូនៗជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងថ្ងៃពិសេសដូច្នេះ អតីតតារាកំប្លែងរូបនេះក៏មិនភ្លេច សាងភាពផ្អែមល្ហែមនឹងស្វាមីនោះទេ បើទោះបីជាមានកូនតូចៗយ៉ាងណាក្តី។
ជាក់ស្ដែង ផន សុផារី នឹងស្វាមីបានបង្កើនអនុស្សាវរីយ៍បន្ថែមទៀត ដោយមានការញុំាអារហារពេលល្ងាចជាមួយនឹងគ្រួសារតូចរបស់នាង បែបរ៉ូម៉ែនទិច បន្ថែមភាពស្និតស្នាលឲ្យគ្នា មើលទៅពិតជាក្តីសុខ សុភមង្គលខ្លាំងមិនធម្មតានោះឡើយ៕
សូមទស្សនារូបភាពខាងក្រោមស្