មកទៀតហើយ វីដេអូ Teaser របស់ Lisa យប់មិញស្លៀករ៉ូបអូសដី តែងស្រីឡើងកប់! - TrueID

មកទៀតហើយ វីដេអូ Teaser របស់ Lisa យប់មិញស្លៀករ៉ូបអូសដី តែងស្រីឡើងកប់!

September 8, 2021

កូរ៉េខាងត្បូង​៖ តារាស្រី Lisa សមាជិកក្រុមចម្រៀងនារីដ៏ល្បី BLACKPINK បានទម្លាក់ចេញផ្សាយ teaser ថ្មីប៉ុន្មានវិនាទី សម្រាប់បទចម្រៀងទោលដំបូងរបស់នាងដែលមានចំណងជើងថា «LALISA» កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រលើពិភពលោក។

នៅក្នុងកម្រងវីដេអូឃ្លឹបខ្លីមួយនេះ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បង្ហាញពី រូបរាងថ្មី នៃភាពថ្លៃថ្នូរដែលមិនធ្លាប់មានពីមុនមកនៅក្នុងរ៉ូបពោរពេញដោយភាពស្រស់ស្អាត ឆើតឆាយ គួបរាងខ្ពស់ស្រឡះ ត្រូវស្តង់ដាររបស់នារីគ្រប់គ្នាប្រាថ្នាចង់បាន វាកាន់តែធ្វើឲ្យនាង មានភាពទាក់ទាញទ្វេដង ជាមួយការលេងស្ទីលបែបនេះ។

លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងវីដេអូមួយនេះ បានបង្ហើប នៃចង្វាក់សាច់បាស បុកកន្រ្តាក់ខ្លាំង ដែលធ្វើឲ្យអ្នកស្តាប់ កាន់តែមានជ្រើមជ្រួល អន្ទះសារ​ ចង់ស្តាប់ចម្រៀងថ្មីមួយនេះ តែយ៉ាងណាមិញ បច្ចុប្បន្ននេះ មហាជន អាចរកបានសម្រាប់ ការ Save ទុកជាមុន តាមរយៈវេទិកាតន្រ្តីផ្សេងៗ នៃអាល់ប៊ុមរបស់នាង មុនពេលចេញលក់នៅថ្ងៃទី ១០ ខែកញ្ញា នៅវេលាម៉ោង ១១ ថ្ងៃត្រង់ខានមុខនេះ។

អាល់ប៊ុមនេះមានពីរបទរួមទាំងបទចំរៀងចំណងជើងថា «LALISA» ដែលបានចូលរួមផលិតពី ផលិតករ Bekuh BOOM និង Teddy និងបទចម្រៀង «Money» ចូមរួមផលិតពី ផលិតករ 24 Bekuh BOOM R.Tee និង Vince ជាដើម៕

សូមទស្សនាវីដេអូខាងក្រោម៖

Lisa
Lisa
Lisa
Lisa
Lisa
Lisa
វីដេអូ Teaser
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...