ថៃ៖ មហាជនគ្រប់គ្នាបានដឹងហើយថាតារាសម្ដែងប្រុសលោក New Chapter ទើបតែបានធ្វើឱ្យគ្រប់គ្នាត្រេកអរជំនួសកាលពីពេលកន្លងទៅ ដោយលោកបានសុំគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិចជាមួយនឹង Maysapril នៅឯមាត់សមុទ្រ។
នៅក្នុងពេលថ្មីៗនេះ New Chapter លោកក៏បានចេញមុខមកថ្លែងអំណរគុណដល់គ្រប់គ្នាដែលបានជួយឱ្យក្នុងការសុបប្រាយ៍ដល់គូស្នេហ៍ គឺ Maysapril យ៉ាងរលូនទៅមុខនិងរៀបចំឡើងបានយ៉ាងល្អ ។ ក្នុងនោះមានដូចជាទីកន្លែងសណ្ឋាគាដោយគេក៏បានបង្ហើបថាគម្រោងការណ៍នេះគឺបានរៀបចំមកអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីឱ្យវាមើលទៅកាន់តែអស្ចារ្យថែមទៀត។តែអ្វីដែលធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺ New Chapter លោកក៏បានអរគុណចំពោះអ្នកម្ដាយរបស់គេ ដែលបានទិញចិញ្ចៀនពេជ្រឱ្យរូបលោកក្នុងថ្ងៃដែលសុំគូស្នេហ៍រៀបការនោះផងដែរ។
ទាំងនេះបានធ្វើឱ្យមហាជនគ្រប់គ្នាកាន់តែច្រណែននឹង Maysapril ទៀតហើយ ព្រោះមានបុរសដ៏ល្អសុំនាងរៀបការជាពិសេសនឹងមានម្ដាយក្មេកដ៏ល្អម្នាក់ថែមទៀតដែលបានស្រឡាញ់នាងតាំងពីដំបូងបែបនេះ៕
ប្រភព៖ Khaosod