ភ្នំពេញ៖ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពិធីការិនីមានឈ្មោះបោះសម្លេង ផេកខេត មួយរយៈពេលនេះមានបញ្ហាជួបទុក្ខផ្ទួនៗគ្នាដែលស្វាមីដែលរៀបការជាមួយគ្នាថី្មថ្មោង បានលួចលាក់មានថ្មី។
បញ្ហាជីវិតគូមិនទាន់បានធូរស្បើយស្ងប់ស្ងាត់ផងពេលនេះស្រាប់តែផ្ទុះឡើងជាថ្មីម្ចាស់បំណុល២រូប បានធ្វើការបង្ហោះរូបនាងជាសាធារណៈធ្វើឲ្យមហាជនកាន់តែមានការភ្ញាក់ផ្អើល និងបង្ហាញក្តីអាណិតអាសូរយ៉ាងខ្លាំងដែលនាងមានបញ្ហាច្រើនយ៉ាងនេះ។ មិនត្រឹមតែប៉ុណ្ណោះ យប់មិញនេះមានការធ្លាយជាមួយនឹងវីដេអូមួយនៅក្នុងបណ្តាលសង្គម ស្របពេលដែល នាងនិងមិត្តនាំគ្នារើឥវ៉ាន់នៅក្នុងបន្ទប់ជួលរបស់ខ្លួន។
តាមរយៈការការបកស្រាយនៅក្នុងការឡាយនាងក៏បានបញ្ជាក់ថា ម្ចាស់បន្ទប់ឲ្យរើចេញមូលហេតុដោយសារតែនាងមិនបានបង់ប្រាក់ជួលប្រចាំខែ រយៈពេល២ខែមកហើយ។ នៅក្នុងនោះដែរនាងក៏បន្ថែមថា នាងមិនមានការខឹងអ្វីទេ ព្រោះនេះជាកំហុសរបស់ខ្លួនដែលមិនមានប្រាក់បង់បន្ទប់ណាមួយម្ចាស់ផ្ទះត្រូវការជួលឲ្យអ្នកផ្សេងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
@nikakeo1111 មិនបានសំដែងទេវាជារឿងពិត#cambodia @pancakevan3 ♬ original sound - Nika Keo