ភ្នំពេញ៖ ស្របពេលគ្រងតំណែង Miss Teen International Cambodia 2021 គេសង្កេតឃើញថាកញ្ញា ឌី បញ្ញាវិមាលា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។ ម្យ៉ាងបច្ចុប្បន្ននាងក៏ទទួលបានការងារពីសិល្បៈច្រើនគួរសម មិនថាថតម៉ូតថតសំអាងការ ថតស្ពត ឬថតរឿងអប់រំខ្លីៗនោះទេ។
ពិតណាស់ ទន្ទឹមនឹងកំពុងត្រៀមខ្លួនដើមកបីចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ យុវតីរូបនេះបានខំប្រឹងហ្វឹកហាត់ខ្លួនឯងជាខ្លាំង មិនថាការដើរម៉ូត ត្រៀមសំណួរចម្លើយ និងថែសម្រស់។ មួយវិញទៀតបើនិយាយពីរូបសម្ផស្សឃើញថាបវរកញ្ញាMTIC2021រូបនេះ កាន់តែស្រស់ស្អាត ចំណែករូបរាងក៏ស្លីមទឥតផង។
តួយ៉ាង ថ្មីៗនេះគេដឹងថាកញ្ញា ឌី បញ្ញាវិមាលា កំពុងថតរូបក៏ដូចជាវីដេអូណែនាំខ្លួន ដើម្បីត្រៀមទៅប្រកួតក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌានាពេលខាងមុននេះផងដែរ។ បើមើលតាមសកម្មភាពក្រៅឆាក គេឃើញនាងរៀបចំខ្លួនបានយ៉ាងសមសួន ស្រស់ស្អាត និងលេចធ្លោខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖