ថៃ៖ នៅតែជារឿងដ៏កក្រើកពេញ ពិភពកម្សាន្តថៃ បន្ទាប់ពី តារាសម្ដែងស្រីល្បីឈ្មោះ Pinky Savika ព្រមទាំងម្ដាយ និងបងប្រុស ត្រូវបានឃាត់ខ្លួន នៅក្នុងសំណុំរឿងក្ដីឆ.បោ.ក ពីករណីForex-3D ដោយខាងតុលាការព្រហ្មទណ្ឌបានច្រានចោលសំណើរសុំនៅក្រៅឃុំ ដោយសារតែករណីនេះ មានអត្រាពិន័យខ្ពស់ និងតម្លៃនៃការខូចខាតធ្ងន់.ធ្ង.រ ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី ២៤ ខែសីហាកន្លងទៅនេះ ពិធីករ Moddam ស្រាប់តែបានបង្ហាញពីរឿងរ៉ាវរបស់ Pinky តាមរយៈកម្មវិធីមួយ ដោយប្រាប់ពីបញ្ហាដែលមនុស្សជាច្រើនកំពុងតែតាមដាន ដោយនៅក្នុងនោះ ពិធីកររូបនេះ បានបង្ហើបថា Pinky បានយំ និងចាប់ផ្តើមមានភាពតានតឹង ប៉ុន្តែក៏កំពុងតែព្យាយាមកុំឲ្យមានភាពតានតឹងខ្លាំងពេកដោយសារតែ នាងបាននៅជាមួយនឹងម្តាយរបស់ខ្លួន ខណៈនៅថ្ងៃទី ៥ ដែលបានជាប់ឃុំឲ្យនៅដាច់ដោយឡែក។
លើសពីនេះ ក៏បានបង្ហាញឲ្យដឹងទៀតថា Pinky បានពិភាក្សាជាមួយមេធាវីដើម្បីសុំនៅក្រៅឃុំម្ដងទៀត តែចំណុចសំខាន់នោះគឺ មនុស្សនៅក្នុងផ្ទះរបស់នាង ត្រូវបានចាប់ឃុំខ្លួនទាំងអស់ ដូច្នេះហើយ គ្មានមេធាវីណា ដែលត្រូវបានរៀបចំចូលទៅជួយនោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖