មិនមែន BTS ក៏មិនមែន BLACKPINK! នេះជាក្រុម​ Kpop រកលុយបានច្រើនបំផុតឆ្នាំ២០២២ - TrueID

មិនមែន BTS ក៏មិនមែន BLACKPINK! នេះជាក្រុម​ Kpop រកលុយបានច្រើនបំផុតឆ្នាំ២០២២

August 24, 2022

កម្សាន្ត ÷ ជាការពិតបើនិយាយពី Kpop គ្រប់គ្នាច្បាស់ជាគិតអំពីក្រុម​ BTS និង BLACKPINK ជាមិនខានព្រោះពួកគេពិតជាមានភាពល្បីល្បាញ ជាសកលនៅជុំវិញពិភពលោក និងបានឈរនៅលើកំពូលតារាងតន្ត្រីទូទាំងពិភពលោកផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពមិនពួកគេហាក់ដូចជាមិនអាចបញ្ជាក់អំពីប្រាក់ចំណូលរបស់ពួកគេបានទេ ព្រោះនៅក្នុងឧស្សាហកម្ម ដែលមានការប្រកួតប្រជែងKpop នេះ ក៏នៅមានក្រុមជាច្រើនទៀតដូចគ្នាដែលកំពុងតែពង្រីតប្រជាប្រិយភាពរបស់ខ្លួន។

ខាង​ក្រោម​នេះ​គឺ​ជា​ក្រុម Kpop ចំនួន ៥ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត ​បើ​យោង​តាម SCMP ហើយ​ចំណាត់​ថ្នាក់ទាំងនេះ​​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​ផ្អើល ព្រោះក្រុម BTS និង BLACPINK មិនមែនជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់ទី ១នោះទេ។

ជ្រាបច្បាស់ សូមទស្សនារូបភាព​ និងការរៀបរាប់ខាងក្រោម ÷

៥. ក្រុម TVXQ រកបាន ៣០ លានដុល្លារ

មុន​ពេល​បង្ហាញ​ខ្លួន​របស់ BTS ក្រុម TVXQ ដែលបង្ហាញខ្លូនក្នុង​ឆ្នាំ ២០០៣ ទទួលបានភាពល្បីល្បាញពាសពេញពិភពលោក​ ដោយសារតែភាពល្បីល្បាញនេះធ្វើឲ្យ ពួកគេរកបានទ្រព្យសម្បត្តិសរុបប្រហែល ៣០ លានដុល្លារ បើយោងតាម ​​Sportskeeda

TVXQ
TVXQ

៤. ក្រុម TWICE រកបាន ៣៥ លានដុល្លារ

ក្រុម TWICE រកចំណូលបានសរុប ៣៥ លានដុល្លារ ជាមួយនឹងឥទ្ធិពលដ៏ធំសម្បើមរបស់ពួកគេ ក្នុងនាមជាក្រុម Kpop តែមួយគត់ ដែលត្រូវបានចុះបញ្ជីក្នុងចំណោម «30 Under 30 Asia» របស់ Forbes

TWICE 
TWICE 

៣. ក្រុម​ BLACKPINK រកបាន ៦២ លានដុល្លារ

BLACKPINK ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាគ្រាប់ពេជ្រ ​របស់ YG Entertainment ដែលរក​ចំណូលបាន​រហូត​ដល់​ទៅ ៦២ លាន​ដុល្លារ និង​បង្កើត​ប្រាក់​ចំណេញ​យ៉ាង​ច្រើន ​សម្រាប់​ក្រុមហ៊ុន​របស់​ពួកគេ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ក្នុងឆ្នាំ ២០១៦។

BLACKPINK 
BLACKPINK 

២. ក្រុម BTS រកបានចាប់ពី ១២០ ទៅ ១៥០ លានដុល្លារ

យោងតាម ​​Sportskeeda ក្រុម BTS មានទ្រព្យសម្បត្តិសុទ្ធពី ១២០ ទៅ ១៥០ លានដុល្លារពីការលក់អាល់ប៊ុមដំណើរនាំការប្រគុំតន្រ្តីទេសចរណ៍ ការចុះកិច្ចសន្យាជាមួយម៉ាកយីហោផ្សេងៗ និងពីតន្ត្រីរបស់ពួកគេផងដែរ។

BTS
BTS

១. ក្រុម EXO រកបាន ១ ពាន់លានដុល្លារ

ជាមួយនឹងរហស្សនាមថាជា Nation's Pick ក្រុម EXO ធ្លាប់ធ្វើជាស្តេចក្រាញនៅលើវិស័យ Kpop ជាមួយនឹងសំលេងដ៏ល្អឥតខ្ចោះ ក្បាច់រាំគួរឱ្យចាប់អារម្មណ៍និងរូបភាពដ៏ស្រស់សង្ហា ទន្ទឹមនឹងនេះពួកគេក៏ជាក្រុម Kpop ដែលមានជាងគេបំផុតនៅឆ្នាំ ២០២២ ផងដែរ ជាមួយនឹងទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១ ពាន់លានដុល្លារ ខ្ពស់ជាង BTS ៦ ដង និងស្មើកំពូលតារារបស់អាមេរិកដូចជាKim Kardashian និង Jay Z ៕

EXO
EXO

ប្រភព : Kbizoom

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...