កំពុងចាំ Idol មកវិញ? តារាប្រុសកូរ៉េទាំងនេះ ជិតផុតការបំពេញកាតព្វកិច្ចយោធាហើយ - TrueID

កំពុងចាំ Idol មកវិញ? តារាប្រុសកូរ៉េទាំងនេះ ជិតផុតការបំពេញកាតព្វកិច្ចយោធាហើយ

December 28, 2021

កូរ៉េខាងត្បូង ៖ ដូចបានដឹងរួចមកហើយថា ការចុះ​ចូល​បម្រើយោធា​របស់​កូរ៉េ​ខាង​ត្បូង គឺបានចែង​ក្នុង​ច្បាប់ដែលថា បុរស​កូរ៉េ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣០​ឆ្នាំ ត្រូវ​បាន​តម្រូវ​យ៉ាង​តឹងរ៉ឹង​ក្នុង​ការ​បម្រើ​យោធា របស់​ប្រទេស​រយៈពេល ២០ ខែ ឬ​ប្រមាណ ២ ឆ្នាំ ។

ខណៈពេលដែលតារាកូរ៉េជាច្រើនបានជ្រើសរើសបំពេញកាតព្វកិច្ចយោធារបស់ពួកគេសូម្បីតែមុនពេលពួកគេបង្ហាញខ្លួនដំបូង និងជោគជ័យ តែក៏នៅតែមានតារាខ្លះទៀតចុះឈ្មោះចូលបម្រើនៅពាក់កណ្តាលនៃការធ្វើជាតារារបស់ខ្លួនដែរ។

ទន្ទឹមនឹងនេះបន្ទាប់ពីការទន្ទឹងរង់ចាំជាយូរមក អ្នកគាំទ្ររបស់តារាកូរ៉េទាំង ៥ រូបនេះ ទីបំផុតឆាប់ៗនេះអ្នកគាំទ្រអាចស្វាគមន៍ពួកគេមកវិញពីការបំពេញយោធារបស់ពួកគេហើយ ខាងក្រោមនេះជាតារាប្រុសដែលទើបតែបំពេញកាតព្វកិច្ចយោធារបស់ពួកគេរួច និងខ្លះទៀតជិតផុតការបំពេញកាតព្វកិច្ចយោធារបស់ពួកគេឆាប់ៗនេះ ៖ 

១. Roy Kim នឹងត្រូវរំសាយនៅថ្ងៃទី១៤ ខែធ្នូ (បានត្រឡប់មកវិញរួចហើយ)។

Roy Kim
Roy Kim
Roy Kim
Roy Kim

២. Sik-K នឹងត្រូវរំសាយនៅថ្ងៃទី ១៨ ខែធ្នូ នៅថ្ងៃនេះ។

Sik-K
Sik-K
Sik-K
Sik-K

៣. Woo Dohwan នឹងត្រូវរំសាយនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។

Woo Dohwan
Woo Dohwan
Woo Dohwan
Woo Dohwan

៤. Ken សមាជិកក្រុម VIXX នឹងត្រូវរំសាយនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។

Ken 
Ken 
Ken 
Ken 

៥. Suho សមាជិកក្រុម EXO នឹងត្រូវរំសាយនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២៕

Suho
Suho
Suho
Suho

ប្រភព : GStarLive

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...