កម្សាន្ត៖ តារាចម្រៀងស្រី Irene ដែលជាសមាជិកក្រុម Red Velvet បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងស្ទាយ៍តែងខ្លួនដ៏ប្លែករបស់នាង។ កាលពីពេលថ្មីៗកន្លងទៅនេះ Irene បានបង្ហាញខ្លួននៅក្នុងរូបថតពាណិជ្ជកម្មឲ្យប្រ៊េន Esquire សម្រាប់ម៉ូតសម្លៀកបំពាក់ក្នុងខែមករាខាងមុខនេះ។
ជាមួយគ្នានេះដែរ ការតុបតែងខ្លួនរបស់ Irene មានភាពប្លែកពីរាល់ដង ប៉ុន្ដែនាងមានមន្ដស្នេហ៍ដែលបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងនោះ តារាស្រីមុខកាចនេះ បានប្ដូរស្ទាយ៍ម៉ូតសក់ខ្មៅ និង កាត់សក់សេះ ជាស្ទាយ៍លក្ខណៈសាមញ្ញៗ។
ជាពិសេស តារាស្រីវ័យ៣០ឆ្នាំរូបនេះ មានភាពទាក់ទាញខ្លាំង ព្រោះមុខមាត់ដូចមិនបានផាត់ម្សៅទាំងអស់ សូម្បីតែភ្នែកក៏មិនបានគូផង។ លើសពីនោះ Irene បង្ហាញរាងដ៏ស្រឡូនរបស់នាង ជាមួយនឹងសម្លៀកបំពាក់បែបស្ទាវៗ ដែលមើលទៅប្លែកភ្នែកមែនទែន៕
ប្រភព៖ KStarLive