មិនធម្មតា អាយុ២២ឆ្នាំសោះ តារាវ័យក្មេង ស្រីនា កាន់កាបូបតម្លៃជិត៥ពាន់ - TrueID

មិនធម្មតា អាយុ២២ឆ្នាំសោះ តារាវ័យក្មេង ស្រីនា កាន់កាបូបតម្លៃជិត៥ពាន់

December 14, 2022

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់ តារាស្រីកំពុងមានឥទ្ធិពលនៅក្នុងស្រទាប់យុវវ័យ កញ្ញា ជា ស្រីនា ដែលត្រូវគេស្គាល់ច្បាស់ជាកូនស្រីច្បងម្ចាស់ហាងកាត់ដេរប្រណីតនារី និងជាម្ចាស់សម្អាងការប្រណីតនារីទាំងវ័យក្មេង ព្រមជាគូដណ្តឹងតារាប្រុស ហេង សុខវិសាល ថែមទៀតផង។

អ្វីដែលមិននឹកស្មាននោះ ផ្តើមពីYouTuber រយៈពេលជាង៤ឆ្នាំ ពេលនេះ ប្រជាប្រិយភាពរបស់តារាស្រីវ័យ២២ឆ្នាំ ជា ស្រីនា កំពុងធ្វើឲ្យកក្រើកស្រទាប់អ្នកលេងបណ្តាញសង្គម តាមរយៈជីវិតដែលគួរយកគម្រូតាម ប្រឹងប្រែងទទួលជោគជ័យក្នុងការសិក្សា ក្នុងអាជីពការងារ ធ្វើឲ្យម៉ាក់ប៉ានិងគ្រួសារពេញមុខមាត់ដោយសារតែខ្លួន។

តួយ៉ាង ងាកទៅប្រាក់ចំណូលវិញ មហាជនដាក់ការរំពឹងយ៉ាងខ្លាំងថា រូបនាងក៏ជាទទួលបានកម្រៃមិនតិចប៉ុន្មានឡើយ ពីការថតស្បត ការថតវីដេអូខ្លីៗលើបណ្តាញសង្គម ជាពិសេសការធ្វើជាទូតសុឆន្ទៈរបស់ផលិតផលល្បីឈ្មោះជាច្រើនលើទីផ្សារ ដែលប៉ុន្មានឆ្នាំមុននេះ រូបនាងមានលទ្ធភាពទិញបានរថយន្តផ្ទាល់ខ្លួនតម្លៃខ្ទង់ម៉ឺនដុល្លារថែមទៀតផង។

ជាក់ស្តែង ថ្មីៗនេះ រូបនាងក៏បានបង្ហើបពីតម្លៃកាបូបដៃប្រ៊េន Dior ពណ៌ខ្មៅរបស់ខ្លួនដោយត្រូវគេឯងគិតថា អាចជាឥវ៉ាន់ Top grade ឬ Grade A ប៉ុន្តែហួសពីការស្មាន កាបូបដៃនេះជារបស់ពិតដោយបញ្ជាក់តម្លៃជិតដល់ទៅ៥ពាន់ដុល្លារឯណោះ នៅក្មេងសោះ តែអាចរកលុយផ្ទាល់ខ្លួនទិញកាបូបតម្លៃដូច្នេះយួរជាប្រចាំ អាចរាប់ថាមិនធម្មតាទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនា

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Ah ny gaming (@narith371) TikTok | Watch Ah ny gaming's Newest TikTok Videos

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...