បរទេស៖ កាលពីថ្ងៃទី ១៥ ខែមិថុនានេះបើយោងតាមសារព័ត៌មាន Fox News ក្នុងកម្មវិធី Red Table បានទម្លាយប្រាប់ថា តារាម៉ូដែលស្រី Paris Jackson កំពុងតែរស់នៅក្រោមសម្ពាធក្នុងនាមជាកូនស្រីរបស់ស្តេចប៉ុប Michael Jackson។
ជាមួយគ្នានេះដែរ ក្នុងពេលសន្ទនាគ្នា តារាសម្តែងវ័យ ២៣ ឆ្នាំរូបនេះបាននិយាយថានាងតែងតែរស់នៅស្ថិតនៅក្រោមសម្ពាធ នៃជំងឺថប់បារម្ភភាពតានតឹង សូម្បីតែពេលខ្លះក៏មានអារម្មណ៍ថាភាំងស្មារតីផងដែរ ដោយសារនេះគឺជាលទ្ធផលនៃការឈរនៅពីមុខកាមេរ៉ារាប់មិនអស់ ដែលបានបញ្ចេញពន្លឺភ្លើងហ្វាតាំងពីក្មេង។
យ៉ាងណាមិញ នាងបានបន្តទៀតថា នេះហើយជាផលវិបាក នៃធ្វើជាកូនស្រីរបស់តារាដ៏ល្បីល្បាញម្នាក់។ រូបនាងតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពេកទៅលើរូបភាពណាមួយ គ្រប់ពេលដែលនាង បានបង្ហាញខ្លួន គ្រប់ទៅកន្លែងជាសាធារណៈ។
គួររំលឹកផងដែរថា តារាម៉ូដែល ក៏ដូចជាតារាសម្តែងស្រី Paris Jackson បានកើតក្នុងឆ្នាំ ១៩៩៨ ហើយជាកូនស្រីតែម្នាក់គត់របស់ Michael Jackson ។ បច្ចុប្បន្ននេះ តារាស្រីរូបនេះ បានចេញចម្រៀងថ្មី ថែមទាំងបានចូលប្រឡូងក្នុងវិស័យភាពយន្តផងដែរ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖