ចិន៖ កាលពីថ្ងៃទី ៦ ខែមិថុនា កន្លងទៅ យោងតាម ទំព័រ 163 បានរាយការណ៍ឲ្យដឹងថា តារាចម្រៀងប្រុស លោក Li Ronghao ដែលត្រូវបានគេស្គាល់ថាជាស្វាមី តារាស្រី Rainie Yang បានផ្ញើសារជូនភរិយា ក្នុងឱកាសខួបកំណើតរបស់នាង។
ក្នុងនោះដែរ លោក Li Ronghai បានបញ្ចេញសារអបអរខួបកំណើត និងជូនពរឲ្យភរិយា នាង Rainie Yang កាន់តែមានសុភមង្គល ព្រមមិនភ្លេចបង្ហាញរូបភាពស្វីតៗរបស់អ្នកទាំងពីរ ទៀតផង។ ជាពិសេស តាមរយៈនោះ ខាងស្រីក៏បានបញ្ចេញមតិភ្លាមៗថា នាងនឹងមានភាពរីករាយជាមួយនឹងស្វាមីរបស់ខ្លួន ផងដែរ។
លើសពីនេះ តារាស្រី Rainie Yang ក៏បានលើកឡើងទៀតថា ខួបកំណើតឆ្នាំនេះ នាងត្រូវស្វាមី និងមិត្តភ័ក្តិ រៀបចំ ដូចថ្ងៃដែលនាងត្រូវបានស្នើរសុំរៀបការ ក្នុងឆ្នាំ ២០១៩ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖