អាយុកាន់ច្រើនមែន កុំមើល សុគន្ធ និសា បញ្ចេញសម្រស់កាន់ស្អាតជាងមុនទៀត - TrueID

អាយុកាន់ច្រើនមែន កុំមើល សុគន្ធ និសា បញ្ចេញសម្រស់កាន់ស្អាតជាងមុនទៀត

December 19, 2022

ភ្នំពេញ៖ បើនិយាយពីសម្រស់វិញ ក្រឡេកឃើញថា តារាចម្រៀង អ្នកនាង សុគន្ធ និសា នៅតែជាទីពេញចិត្តសម្រាប់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនទាំងឡាយ ជាមួយនឹងភាពស្រស់ស្អាតផូរផង់ និងមើលទៅកាន់តែវ័យក្មេង បើទោះបីជាបច្ចុប្បន្ននេះ នាងមានអាយុកាន់តែច្រើនក៏ដោយ។

ជាក់ស្ដែង ថ្មីៗនេះ នៅលើបណ្ដាញសង្គមរបស់តារាចម្រៀងរូបនេះ បាននាំយកនូវរូបភាពថ្មីជាច្រើនទៀតហើយ ដែលកំពុងតែអង្រួនចិត្តហ្វេនៗគ្រប់គ្នា ដោយបានបង្ហាញពីស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ផ្កាឈូកស្រស់ រចនាម៉ូតយ៉ាងទាក់ទាញ បញ្ចេញនូវរូបរាងគួរជាទីគយគន់ គួបផ្សំនឹងការតែងមុខមាត់និងម៉ូតសក់ បានយ៉ាងសមគ្នាទៀតផង។

តាមរយៈនេះដែរ តារាចម្រៀង សុគន្ធ និសា ក៏កាន់តែទទួលបាននូវការសរសើរពីសម្រស់ស្អាតវ័យក្មេង និងសង្ឃឹមថានឹងបានឃើញពីស្ទាយ៍ស្អាតបែបនេះ ពីរូបនាងនាពេលខាងមុខបន្តបន្ទាប់ទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
សុគន្ធ​ និសា
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...