វៀតណាម៖ ថ្មីៗនេះ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនគ្រប់គ្រង កញ្ញា Thuy Tien ដែលជា Miss Grand International 2021 បានបើកកិច្ចប្រជុំជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយមួយ ដើម្បីបំភ្លឺអំពីបញ្ហាជាបន្តបន្ទាប់ ជុំវិញបណ្តឹងជាមួយលោកស្រី Dang Thuy Trang ។
ក្នុងនោះដែរ បវរកញ្ញារូបនេះ បានបង្ហាញមុខដោយទឹកមុខស្រស់ថ្លា ដោយប្រកាសថា នាងនឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបានកិត្តិយសរបស់ខ្លួនឯងឡើងវិញ ដោយបានចែករំលែកថា៖
ខ្ញុំធ្លាប់បាននិយាយពីមុនមកហើយ ថ្ងៃនេះខ្ញុំនិយាយម្តងទៀតថា ខ្ញុំមិនជំពាក់លុយអ្នកណាទេ ខ្ញុំមិនបានទទួលការវិនិយោគពីលោក Trong ឬលោកស្រី Trang នោះទេ ។ លោកស្រីបានទាក់ទងមក និងអាចជួយខ្ញុំបាន ព្រមទាំងនិយាយថា ខ្ញុំជាមនុស្សមានសក្ដានុពលខ្លាំងណាស់ ដែលត្រូវបានកត់សម្គាល់ដោយ BTC ប៉ុន្តែត្រូវការការវិនិយោគដើម្បីឈ្នះ នឹងនៅក្បែរខ្ញុំ។គាត់បានប្រាប់ទៀតថា នឹងស្វែងរកអ្នកជួយខ្ញុំ ប៉ុន្តែបន្ទាប់ពីពេលនោះមក ខ្ញុំរកមិនឃើញការគាំទ្រទាល់តែសោះ។ ខ្ញុំបាននិយាយជាមួយ BTC ហើយ ខ្ញុំដឹងថាខ្ញុំត្រូវបានគេបោកប្រាស់។ — Miss Grand International 2021 យ៉ាងណាមិញ កញ្ញា Thuy Tien ក៏បានលើកឡើងទៀតថា បណ្តឹងមួយនេះ គឺជាហានិភ័យធំដល់អាជីពរបស់ខ្លួន ប៉ុន្តែនាងក៏នៅតែបង្ហាញពីសំណាង ក៏ដូចជា បានសង្ឃឹមថា មានមនុស្សស្រីជាច្រើនទៀត ដែលពួកគេ នឹងមិនជាប់គាំង នៅក្នុងស្ថានការណ៍ដូចជានាងនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
Miss Grand International 2021 Miss Grand International 2021 Miss Grand International 2021 Miss Grand International 2021 Miss Grand International 2021 Miss Grand International 2021