ថៃ៖ ថ្មីៗនេះ ជាមួយនឹងការបង្ហាញខ្លួន នៅក្នុងកម្មវិធី The Howard Stern Show កាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅ តារាចម្រៀង លោក Charlie Puth បានបង្ហាញថា ខ្លួនមានមិត្តពិសេស ផ្ទាល់ខ្លួនហើយ ក៏ដូចជាបានបញ្ជាក់ថា រូបលោកកំពុងមានទំនាក់ទំនងស្នេហា។
ក្នុងនោះដែរ តារាចម្រៀងប្រុសរូបនេះ បានបង្ហើបទៀតថា នេះគឺជារឿងស្នេហាប្រាកដប្រជាមួយ ព្រមទាំងបានលើកឡើងថា មិត្តស្រីរបស់លោកម្នាក់នេះ គឺជាអ្នកដែលធំឡើងជាមួយគ្នា។ ហើយប្រការមួយនេះ បានធ្វើឲ្យរូបលោក មានអារម្មណ៍ពេញចិត្ត នៅពេលដែលមានគូស្នេហ៍ដែលនៅជាមួយគ្នាយ៉ាងយូរ និងធ្វើជាសាក្សី មើលពីការឡើងចុះ នៅក្នុងអាជីពចម្រៀងរបស់លោក ទៀតផង។
តែទោះជាយ៉ាងណាក៏ដោយ លោក Charlie Puth មិនបានបង្ហាញអត្តសញ្ញាណគូស្នេហ៍របស់ខ្លួន ក្នុងកិច្ចសម្ភាសន៍នោះទេ។ លើសពីនេះ តារាប្រុសរូបនេះ អាចនឹងធ្វើការស្នើសុំចំពោះគូស្នេហ៍ដោយសម្ងាត់ នៅពេលខាងមុខ ដើម្បីកុំឲ្យលេចឮនៅចំពោះមុខសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖