អាចទេ Jennie គ្រងរាជ្យបន្តពី Suzy ក្លាយជា Queen ថតស្ប៉ត? - TrueID

អាចទេ Jennie គ្រងរាជ្យបន្តពី Suzy ក្លាយជា Queen ថតស្ប៉ត?

April 24, 2021

កូរ៉េខាងត្បូង៖ វេបសាយ SCMP បានហៅ Jennie ជាតារាស្រីដ៏ល្បីមួយរូប ដែលមិនត្រឹមតែជាតារា K-pop ក្នុងក្រុមចម្រៀងនារី BLACKPINK នោះទេ ប៉ុន្តែរូបនាងបានសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ក៏ដូចជាទទួលបានសមិទ្ធិផលជាច្រើនក្រៅពីអាជីពសិល្បៈរបស់នាង។

តួយ៉ាងតារាស្រីកើតឆ្នាំ ១៩៩៦ រូបនេះ បានក្លាយជាសមាជិកក្នុងក្រុម បានផ្សព្វផ្សាយជាតារាចម្រៀងទោលដំបូងគេបង្អស់ ថែមទាំងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Jennie ក៏ជាម្នាក់ក្នុងចំណោមតារា Kpop សញ្ជាតិកូរ៉េ ដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ដែលទទួលបានច្រើនជាង ៤៤ លាននាក់។

មិនត្រឹមតែប៉ុណ្ណោះ Jennie គឺជា «CF of Princess » ដែលទទួលបានការស្វាគមន៍ពីសំណាក់ក្រុមហ៊ុនល្បីៗ ជាច្រើនក្នុងពិភពលោកក្នុងនាមជាតំណាងម៉ាកប្រ៊េនល្បីៗ ដោយក្នុងរយៈពេលតែ ២ ឆ្នាំចុងក្រោយ បានចុះកិច្ចសន្យាផលិតផលក្នុងស្រុកជាច្រើនផងដែរ រួមទាំងជាឯកអគ្គរដ្ឋទូតម៉ាកប្រ៊េនល្បីរបស់ Chanel។ 

យ៉ាងណាមិញ មានអ្នកវិភាគជាច្រើន បានលើកឡើងថា នាពេលអនាគតសមាជិក BLACKPINK រូបនេះនឹងអាចយកវ៉ាដាច់ តារាស្រីជួរមុខ Suzy ដែរឬទេ ដែលគេត្រូវបានឲ្យដឹងថា អតីតសមាជិក ក្រុមចម្រៀង MissA រូបនេះ ត្រូវបានគេដាក់ងារ ជា «CF of Queen» (ម្ចាស់ក្សត្រីផ្សាយពាណិជ្ជកម្ម)៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie
Suzy
Suzy
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...