អត់ប្ដីអត់ទៅ សំខាន់Pat មានលុយ ទិញឡានទំនើប ជូនខ្លួនឯង - TrueID

អត់ប្ដីអត់ទៅ សំខាន់Pat មានលុយ ទិញឡានទំនើប ជូនខ្លួនឯង

July 16, 2021

ថៃ៖ Pat Napapa ត្រូវបានចាត់ទុកថា ជាតារាស្រីដ៏មានសមត្ថភាព និងជាអ្នកម្ដាយដ៏ល្អមួយរូប ដែលខិតខំធ្វើការ និងមើលថែកូនប្រុសតែម្នាក់ឯងបានយ៉ាងល្អ ក្រោយពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមី។ 

ទោះបីជាមានឈ្មោះជាមេម៉ាយកូនមួយក្ដី តែជីវីតរបស់តារាស្រីរូបនេះ នៅមានភាពស្រស់បំព្រងឡូយឆាយស៊ីវីល័យយ៉ាងខ្លាំង ដោយកាលពីថ្មីៗនេះ នៅក្នុងឱកាសខួបកំណើតគម្រប់ ៣៥ ឆ្នាំរបស់ខ្លួន តារាស្រី Pat​ Napapa បានទិញឡានថ្មីមួយគ្រឿង ជាកាដូខួបកំណើតសម្រាប់ខ្លួនឯង។ ជាពិសេសនោះ ឡានថ្មីរបស់តារាស្រីរូបនេះ គឺជាឡានស៊េរីទំនើប ម៉ាក Porsche Macan Compact SUV ដែលមានតម្លៃប្រហែល ៤,៩ លានបាត (ប្រហែលជាង ១៤ ម៉ឺនដុល្លា) ។ 

យ៉ាងណាមិញ អាចនិយាយបានថា វាគឺជាកាដូដ៏ធំមួយដែលចេញពីការខិតខំរបស់តារាស្រីរូបនេះ នាំឲ្យហ្វេនៗជាច្រើនបានចូលរួមអបអរសាទរ និងជូនពរថ្ងៃកំណើតចំពោះអ្នកម្តាយរូបស្រស់ម្នាក់នេះគ្រប់ៗគ្នា៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
រូបភាពឡានថ្មីដែល Pat បានទិញជាកាដូថ្ងៃកំណើតខ្លួន

ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...