កេីតមកស្អាត សំណាងចឹង? ប្រុសស្អាតម្នាក់នេះ ជិះឡានបុកគេស្លាប់ ត្រូវជាប់ទោស បែរជា ហ្វេនៗ អានិត ហេីយកំពុងល្បី ពេញពិភពលោក - TrueID

កេីតមកស្អាត សំណាងចឹង? ប្រុសស្អាតម្នាក់នេះ ជិះឡានបុកគេស្លាប់ ត្រូវជាប់ទោស បែរជា ហ្វេនៗ អានិត ហេីយកំពុងល្បី ពេញពិភពលោក

July 4, 2021

បរទេស៖ រឿងមួយដែលធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនកំពុងតែចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងករណីបញ្ចប់រឿងក្ដី គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ បុរសឈ្មោះ Cameron Herrin ដែលជាអ្នកបើករថយន្តម៉ាក Ford Mustang ពណ៌ខ្មៅបានបើកបុកម្ដាយនិងកូនតូចបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ដែលរឿងនេះកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ។ 

កន្លែងកើតហេតុ
កន្លែងកើតហេតុ

រឿងក្ដីនេះត្រូវបានដោះស្រាយចប់សព្វគ្រប់កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ដោយតុលាការបានសម្រេចឲ្យជនបង្កហេតុ Cameron Herrin អាយុ២១ឆ្នាំ ជាប់ពន្ធធនាគាររយៈពេល២៤ឆ្នាំ។

Cameron Herrin
Cameron Herrin

អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺអ្នកទោសម្នាក់នេះ មានរូបរាងសង្ហា ដែលធ្វើឲ្យមនុស្សមួយចំនួនអាណិតរូបលោកទៅវិញនិងថែមទាំងចង់សុំការទាមទារឲ្យសម្រាលទោសទៅវិញ។ លើសពីនោះ លោកមិនត្រឹមតែល្បីនៅសហរដ្ឋអាមេរិកនោះទេ ថែមទាំងល្បីកក្រើកនៅតាមបណ្ដាប្រទេសជាច្រើនទៀត មានសារព័ត៌មានជាច្រើនបានចុះអំពីលោកជាបន្តបន្ទាប់។

Cameron Herrin
Cameron Herrin

កាលពី៣ឆ្នាំមុន Cameron មិនទាន់គ្រប់អាយុដែលអាចបើកបររថយន្តបាននោះទេ តែគេបែរជាបើករថយន្តប្រណាំងគ្នាជាមួយមិត្តភក្ដិនៅលើផ្លូវសាធារណៈដោយមិនគិតពីសុវត្ថិភាពរបស់អ្នកដើរឆ្លងកាត់។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់ត្រូវបានគេប្រមានពីរឿងការប្រណាំងឡាន និងបើកលើសល្បឿនកំណត់ដល់ទៅ៥ដងរួចមកហើយ ។

Cameron Herrin
Cameron Herrin

ដោយហេតុថា Cameron Herrin នៅតែល្មើសបំពាន ទើបរហូតដល់មានករណីគ្រោះថ្នាក់កើតឡើងបែបនេះ ពិតជាមិនអាចលើកលែងបានទេ ទោះបីមានរូបរាងស្អាតដូចទេវតាក៏ដោយ ក៏មិនអាចស្រោចស្រង់ជនរងគ្រោះឲ្យរស់ឡើងវិញដែរ៕

Cameron Herrin
Cameron Herrin
Cameron Herrin
Cameron Herrin

ប្រភព៖ Youtube & Google 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...