មើលរូប Aum ចង់ ១០0ដង មើលយ៉ាងណា មុខនេះ ​រាងនេះ មិនសម៤០ប្លាយសោះ - TrueID

មើលរូប Aum ចង់ ១០0ដង មើលយ៉ាងណា មុខនេះ ​រាងនេះ មិនសម៤០ប្លាយសោះ

July 18, 2022

ថៃ៖ តារាសម្តែងស្រី  បានបង្ហាញនូវ រូបភាពជាច្រើនសន្លឹក កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង នឹងរូបភាពថ្មីចុងក្រោយរបស់ តារាស្រី ទៅនឹង សម្រស់​មិនចេះរីកស្ងួត ជាពិសេសនោះរូបរាង នៅតឹងណែងវ័យក្មេងដដែល។  

ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ ទម្រង់មុខស៊ិចស៊ី ដែលស៊ីទៅនឹងការផាត់មុខបែបកាច ៗ របស់នាង អមជាមួយសាច់មុខម៉ងខៃ គ្មានផ្នត់សូម្បីបន្តិច បូករួមទៅនឹងការលេងខ្លួនមួយចាស់ដៃ បានបន្ថែមភាពស្រស់ស្អាត ថែមមួយកម្រិតទៀត មើលទៅពិតជាទាក់ភ្នែក បូករួមសម្រស់មិនចេះចាស់របស់នាងទៀតផងដែរ។

គួររំលឹកផងដែរថា នេះមិនមែនលើកទៅមួយ ដែល តារាស្រីរូបនេះ បានបង្ហាញពីការតុបតែងខ្លួនឥតខ្ចោះរបស់នាងសម្រាប់ការថតរូបបានធ្វើឲ្យមហាជន ស្រឡាំងកាំង ទៅនឹងសម្រស់របស់តារាស្រីរូបនេះ ដែលស្ថិតនៅវ័យ ៤៣ ឆ្នាំ ដែលបានធ្វើឲ្យ មិត្តៗនារី មានការកោតសរសើរ ក៏ដូចជាលួចច្រណែនទៅនឹង Aum ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...