ចាប់បានបាច់ផ្កា Gong Hyo Jin ​ប្រកាសនឹងចូលរោងការ​ ជាមួយមិត្តប្រុសវ័យប្អូន១០ឆ្នាំ? - TrueID

ចាប់បានបាច់ផ្កា Gong Hyo Jin ​ប្រកាសនឹងចូលរោងការ​ ជាមួយមិត្តប្រុសវ័យប្អូន១០ឆ្នាំ?

April 2, 2022

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១ ខែមេសា ប្រភពផ្តាច់មុខរបស់ Sports Chosun បាននិយាយថា តារាសម្តែង Gong Hyo Jin កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុស Kevin Oh ដែលដំណឹងមានការភ្ញាក់ផ្អើលជាខ្លាំង។

ជាក់ស្តែង គូស្នេហ៍តារាត្រូវបានគេរំពឹងថានឹងរៀបចំពិធីមង្គលការនៅឆ្នាំ ២០២២ ក្នុងឆ្នាំនេះ នេះបើតាមប្រភពដដែលបានបញ្ជាក់ថា Kevin Oh បានស្នើរសុំមិត្តស្រី ដែលជាតារាស្រី Gong Hyo Jin រៀបការ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមព័ត៌មានចុងក្រោយពី Osen ក្រុមហ៊ុនគ្រប់គ្រងរបស់ Gong Hyo Jin បានបដិសេធព័ត៌មានអាពាហ៍ពិពាហ៍។ ភ្នាក់ងារ​គ្រាន់តែ​បញ្ជាក់​ថា​តារា​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ពិតមែន ប៉ុន្តែបច្ចុប្បន្ន ពួកគេមិនមានគម្រោងរៀបការទេ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...