ថៃ៖ ទោះជាធ្លាប់បែកគ្នាក៏ពិតមែនប៉ុន្តែ បច្ចុប្បន្ននេះ តារាស្រី PrangKannarun និង គូស្នេហ៍បានមកត្រូវរ៉ូវគ្នា ភ្ជាប់ចំណងស្នេហាសារជាថ្មី និងបានបង្ហាញពីភាពផ្អែមល្ហែមមិនចេះដាច់នៅលើបណ្ដាញសង្គម ថែមទៀត។
ដោយឡែក ថ្មីៗនេះ តារាស្រីPrang ស្រាប់តែបានចេញមកផ្ដល់បទសម្ភាសន៍មួយព្រមទាំងបានបង្ហើបពីរឿងរ៉ាវខ្លះៗនៅក្នុងទំនាក់ទំនងស្នេហារបស់នាង និងគូស្នេហ៍ដោយនៅក្នុងនោះ នាងក៏បានលើកឡើងពីហេតុផល ដែលបានធ្វើឲ្យនាងនិងគូស្នេហ៍ បានបែកបាក់គ្នាកាលពីលើកមុន ផងដែរ។
ទន្ទឹមនឹងការបង្ហាញនេះPrang បានបង្ហើបថា បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល៤ ឆ្នាំ ហេតុផលដែលធ្វើឲ្យអ្នកទាំងពីរបានបែកបាក់គ្នានោះគឺ ដោយសារតែ របៀបរស់នៅរបស់ពួកគេទាំងពីរមានខុសគ្នាដាច់ស្រឡះ ហើយក៏នៅមានផ្នែកផ្សេងទៀតដែលមិនត្រូវគ្នា ដូចជាមានពេលវេលាខុសគ្នាជាដើម ដែលធ្វើឲ្យអ្នកទាំងពីរពិបាកក្នុងការណាត់ជួបគ្នា។
តែទោះជាយ៉ាងណាខណៈពេលនេះ គូស្នេហ៍អ្នកទាំងពីរបានត្រឡប់មកសាងស្នេហ៍ម្ដងទៀត ប្រកបដោយភាពផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពរីករាយ និងអបអរសាទរចំពោះអ្នកទាំងពីរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖