កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងសង្គមសិល្បៈ គេតែងឃើញមានតារាជាច្រើន បានដឹងដៃទាំងបងប្អូន ដើរប្រឡូកលើវិថីមួយនេះជាមួយគ្នា។ ម្យ៉ាងបើក្រឡេកមើលប្រជាប្រិយភាព មានមហាជនទទួលស្គាល់ និងមានហ្វេនគាំទ្រច្រើនមិនចាញ់គ្នាប៉ុន្មានឡើយ។
លើសពីនេះទៅទៀត ទោះបីចូលសិល្បៈច្រើនឆ្នាំ ប៉ុន្តែនៅតែទទួលបានការងារច្រើនដដែល។ ជាពិសេស ក្លាយជាតារាក្នុងដួងចិត្តរបស់ទស្សនិកជនគ្រប់ស្រទាប់តែម្ដង។ ហើយតារាចម្រៀងប្រចាំកម្ពុជា ដែលជាបងប្អូននឹងគ្នា ព្រមទាំងមានឈ្មោះល្បីល្បាញខ្លាំងនោះមានដូចជា៖
១៖ កញ្ញា នាង ប្រាក់សុគន្ធា និងលោក នាង ប្រាក់សុគន្ធ
បងប្អូនបង្កើតកញ្ញា នាង ប្រាក់សុគន្ធា និងលោក នាង ប្រាក់សុគន្ធ ឈានចូលសិល្បៈតាមរយៈការចូលប្រកួតចម្រៀងCambodian Idol រដូវកាលទី២។
២៖ លោក ម៉ានិត និងលោក ម៉ានុត
តារាចម្រៀងសម្លែងផ្អែមស្រទន់ លោក ម៉ានិត និងលោក ម៉ានុត ត្រូវបានគេស្គាល់ថាជាចៅប្រុសរបស់អ្នកដឹកនាំដ៏ល្បីអ្នកស្រី ពាន់ភួងបុប្ផា។ ដោយតារាចម្រៀងបងប្អូនបង្កើតពីររូបនេះ ពិតជាទទួលបានការគាំទករច្រើនពីមហាជន។
៣៖ កញ្ញា ចំរើន សុភា និងកញ្ញា ចំរើន សុភ័ក្រ្ត
ពិតណាស់ កញ្ញា ចំរើន សុភា និងកញ្ញា ចំរើន សុភ័ក្រ្ត ជាតារាដែលចេះច្រើនជំនាញ ហើយអាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់បានយ៉ាងពីរោះរណ្ដំតែម្ដង។
៤៖ លោក ដួង វីរៈសិទ្ធ និងលោក ម៉ម ពេជ្ជរិទ្ធ
អាចនិយាយបានថា តារាចម្រៀងសម្លេងផ្អែមស្រទន់ លោក ដួង វីរៈសិទ្ធ និងលោក ម៉ម ពេជ្ជរិទ្ធ ត្រូវបានហ្វេនទទួលស្គាល់ថាជាតារាចម្រៀងមានសម្លេងពីរោះ ហើយមានហ្វេនគាំទ្រច្រើនកុះករផងដែរ។
៥៖ លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ
តារាចម្រៀងមានរូបសម្បត្តិសង្ហាពោរពេញដោយទេពកោសល្យ និងសំនៀងពីរោះ លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ បានសាងប្រជាប្រិយភាពលើវោថីសិល្បៈមកជាច្រើនឆ្នាំ ហើយទទួលបានភាពល្បីល្បាញខ្លាំង៕