បរទេស៖ តារាចម្រៀង Jennifer Lopez បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលនាងបានចែករំលែកនៅលើ Instagram របស់នាង ដោយបង្ហាញពីការតុបតែងខ្លួនឥតខ្ចោះរបស់នាងសម្រាប់ការថតរូបបានធ្វើឲ្យមហាជន ស្រឡាំងកាំង ទៅនឹងសម្រស់របស់តារាស្រីរូបនេះ។
ជាមួយនឹង ការស្រឡាំងកាំង ក្នុងការបង្ហោះថ្មី ៗ នេះ តារាចម្រៀងវ័យ ៥២ ឆ្នាំរូបនេះ បានលេងម៉ូដសក់ឡើងស្ទាវ និងតុបតែងខ្លួនដ៏អស្ចារ្យរបស់នាង ក្នុងរូបសន្លឹក ដែលនាងបានចែករំលែកទៅកាន់បណ្ដាញសង្គមរបស់នាងផងដែរ។
យ៉ាងណាមិញ JLO បានបង្ហាញនូវទម្រង់មុខស៊ិចស៊ី ដែលស៊ីទៅនឹងការផាត់មុខបែបកាច ៗ របស់នាង អមជាមួយសាច់មុខម៉ងខៃ គ្មានផ្នត់សូម្បីបន្តិច បូករួមទៅនឹងការលេងខ្លួនមួយចាស់ដៃ បានបន្ថែមភាពស្រស់ស្អាត ថែមមួយកម្រិតទៀត មើលទៅពិតជាទាក់ភ្នែក បូករួមសម្រស់មិនចេះចាស់របស់នាងទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖