Hailey ឃើញក្ដៅក្រហាយប៉ុណ្ណា? Justin មានប្រពន្ធហើយ មិនលុបរូបថើបគ្នាជាមួយSelena - TrueID

Hailey ឃើញក្ដៅក្រហាយប៉ុណ្ណា? Justin មានប្រពន្ធហើយ មិនលុបរូបថើបគ្នាជាមួយSelena

July 1, 2021

បរទេស៖ តារាចម្រៀង Pop ដ៏ល្បីល្បាញ Justin bieber តាំងពីរៀបការជាមួយ Hailey មក តែងតែបង្ហោះរូបផ្ហែមល្ហែមស្និតស្នាលជាមួយប្រពន្ធមែនទែន។ ទោះបីជា តារាចម្រៀងរូបនេះ ធ្លាប់មានប្រវត្តិទំនាក់ទំនងស្នេហារាប់មិនអស់ក្ដី មានតែម្នាក់ក្នុងចំណោមសង្សារចាស់ទាំងអស់ដែល Justin ស្រលាញ់ខ្លាំងជាងគេនោះគឺ Selena Gomez ដែលជាតារារួមវិស័យជាមួយគ្នា។ 

Justin Bieber និង Hailey Bieber 
Justin Bieber និង Hailey Bieber 

ប្រាកដណាស់ ហ្វេនៗតែងតែចង់ឲ្យទំនាក់ទំនងស្នេហារបស់ Justin និង Selena Gomez នៅតែបន្ដ មិនបែកបាក់ដូចពេលនេះ។ ហើយគូនេះក៏ជាគូដែលបើកចំហនិងមានអ្នកគាំទ្រស្នេហារបស់ពួកគេច្រើនជាងគេដែរ មិនដែលនឹកស្មានថា Justin បែរជាជ្រើសរើសយក Hailey នោះទេ។

Justin Bieber និង Hailey Bieber 
Justin Bieber និង Hailey Bieber 

ភាគច្រើន សង្សាដែលបែកគ្នាហើយនឹងលុបរូបថតនិងអ្វីគ្រប់យ៉ាងដែលខ្លួនធ្លាប់ជាប់ពាក់ព័ន្ធនឹងគ្នា ប៉ុន្ដែ Justin bieber បែរជាធ្វើរឿងផ្ទុយស្រឡះទៅវិញ ធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេបានប្រទះឃើញរូបថតជាច្រើនដែល Justin ធ្លាប់បានបង្ហោះជាមួយអតីតសង្សា Selena អោបថើបគ្នាយ៉ាងស្និតស្នាលកាលពី១០ឆ្នាំមុន។ រូបទាំងនោះធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាលោកនៅតែរក្សាទុករូបទាំងនេះមិនព្រមលុបចោលទៅវិញ៕

Justin និង Selena Gomez កាលពី១០ឆ្នាំមុន 
Justin និង Selena Gomez កាលពី១០ឆ្នាំមុន 
Justin និង Selena Gomez កាលពី១០ឆ្នាំមុន
Justin និង Selena Gomez កាលពី១០ឆ្នាំមុន

ប្រភព៖ Kenh14.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...