ចុម មើលទៅសូម្បី Kwon Da-mi បងស្រីរបស់ G-Dragon ក៏ខឹងនឹង Jennie ដែរ - TrueID

ចុម មើលទៅសូម្បី Kwon Da-mi បងស្រីរបស់ G-Dragon ក៏ខឹងនឹង Jennie ដែរ

May 25, 2022

កម្សាន្ត ÷ ជាការពិតដែលថា PEACEMINUSONE ដែលជាម៉ាកសំលៀកបំពាក់ដែលគ្រប់គ្រងដោយ G-Dragon និងបងស្រីរបស់លោក Kwon Da-mi ហើយបានផ្លាស់ប្តូររូបភាព Profile របស់ពួកគេទៅ ជារូបថតដៃកំពុងលើកម្រាមដៃកណ្តាលឡើង ដែលចាប់តាំងពីពួកគេប្តូររូបថតដ៏កាចសាហាវនេះ គ្រប់គ្នាជឿថា ពាក្យចចាមអារ៉ាមថា G-Dragon បែកគ្នាជាមួយ Jennie អាចប៉ះពាល់ដល់អាកប្បកិរិយារបស់ G-Dragon និង Kwon Da-mi ។ 

G-Dragon និង Jennie 
G-Dragon និង Jennie 

ដូច្នេះហើយ ពួកគេបានបង្កើតហេតុផលដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់អ៊ិនធើណែតដើម្បីធ្វើការពិភាក្សា យោងតាមការបង្ហោះនៅលើ Nate Pann កាលពីម្សិលមិញ G-Dragon បានលុបការបង្ហោះនៅលើគណនី Instagram ឯកជនរបស់លោក ហើយបានឈប់ Follow ទាំងគណនីចម្បង និងគណនីរងរបស់ Jennie អ្វី​ដែល​ចាប់​អារម្មណ៍​អ្នក​លេង​អ៊ីនធើណែត​ខ្លាំង គឺ Kwon Da-mi ក៏​ឈប់ follow Jennie ដែរ។ 

Profile រូបភាពរបស់ PEACEMINUSONE
Profile រូបភាពរបស់ PEACEMINUSONE

ក្រោយកាល​ពី​ឆ្នាំ​មុន Kwon Da-mi ធ្លាប់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដោយ​បាន​ចុខ follow Jennie ក្នុង​ចំណោមសមាជិក BLACKPINK ទោះជាទាំង G-Dragon និង Jennie មិនបានបង្ហាញពីជំហរណាមួយចំពោះពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហារបស់ពួកគេ តែមហាជន​ជាច្រើន​បាន​សន្និដ្ឋានថា​ អ្នក​ទាំងពីរ​ទំនង​ជា​គូស្នេហ៍​ពិតប្រាកដ​។

គណនី kwon da-mi ឈប់ follow Jennie 
គណនី kwon da-mi ឈប់ follow Jennie 

ប្រសិនបើវាជាការពិតដែល G-Dragon កំពុងណាត់ជួបជាមួយ Jennie ប៉ុន្តែបានបង្ហោះរូបថត Profile «middle finger up» ចំពេលមានពាក្យចចាមអារ៉ាមថាបែកគ្នាជាមួយ Jennie នោះ គឺប្រហែលជារឿងពិត ហើយបងស្រីរបស់ G-Dragon ក៏ប្រហែលជាអត់ចិត្តនឹង Jennie ផងដែរ៕

kwon da-mi និង G-Dragon 
kwon da-mi និង G-Dragon 

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...